Tuesday, December 20, 2016

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗចំនួន៣

 (ហាណូយ)៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ មេដឹកនាំប្រទេសកម្ពុជា-វៀតណាម បានឯកភាពគ្នា ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន៖ ទី១ សន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងទី២ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត ចុះហត្ថលេខារវាងលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ជាមួយនឹងលោក ឡេ មិញជី អគ្គរដ្ឋអាជ្ញាប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងទី៣ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនា ប្រទេសកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ជាមួយលោក ជុង វ៉ាន់ចៀន រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម៕







No comments:

Post a Comment