Thursday, March 15, 2018

សេចក្ដីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១០

កិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-អឺរ៉ុបលើកទី១០ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ដោយរួមមានកិច្ចប្រជុំអនុក្រុមចំនួន ០៣ គឺ កិច្ចប្រជុំអនុក្រុមស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អនុក្រុមស្ដីពីការកសាងស្ថាប័ន កំណែទំរង់រដ្ឋបាល កំណែទំរង់ច្បាប់និងតុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស និងអនុក្រុមស្ដីពីពាណិជ្ជកម្ម និងការវិនិយោគ។

សហភាពអឺរ៉ុប បានស្វាគមន៍ និងកោតសរសើរចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជា និងសមទ្ធិផលពាក់ព័ន្ធនឹងសិទ្ធិសេដ្ឋកិច្ចសង្គម និងបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាជាងពីរ ទសវត្សរ៍មកនេះ។ សហភាពអឺរ៉ុប និងកម្ពុជាបានអះអាងឡើងវិញនូវការប្ដេជ្ញារបស់ខ្លួនក្នុងការធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដោយឈរលើគោលការណ៍សមភាព ការគោរពគ្នាទៅវិញទៅមក និងការសន្ទនាបើកទូលាយ និងលើកកម្ពស់ការអនុវត្តនូវកម្មវត្ថុ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុបឆ្នាំ១៩៩៧។

សូមអានសេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១០ នៅខាងក្រោមដូចតទៅ៖








No comments:

Post a Comment