Thursday, March 15, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្កត់ធ្ងន់ថា បច្ចេកវិទ្យាអាចនឹងមានបច្ច័យទាំងវិជ្ជមាន និងអវិជ្ជមានលើនយោបាយ សេដ្ឋកិច្ច និងសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា វិស័យបច្ចេកវិទ្យានឹងមានបច្ច័យទាំងវិជ្ជ​មាន និងអវិជ្ជមាន មកលើនយោបាយ សេដ្ឋកិច្ច និងសង្គមដែលយើងចាំបាច់ត្រូវគិតគូរឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃ ព្រហ​ស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា» (2018 Cambodia Outlook Conference – Science and Technology for Industrialization, Economic growth and Development in Cambodia) នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា បច្ចេកវិទ្យានឹងមានឥទ្ធិពល ទៅលើប្រព័ន្ធព័ត៌មានដែលអាចចែកចាយបានយ៉ាងឆាប់រហ័ស និងមិនអាចផ្ទៀងផ្ទាត់ឬចាត់ថ្នាក់ត្រឹមត្រូវ ដែលអាចនាំឱ្យកើតចលាចល គម្រាមសន្តិសុខ និងអាចនាំទៅដល់ការផ្លាស់ប្តូរតែក្នុ​ងរយៈពេលខ្លី មិនបានព្រៀងទុកជាមុន។

គួរបញ្ជាក់ផងដែរថា ក្នុងពេលកន្លងទៅ នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកគេសង្កេតឃើញថាមានការចែកចាយនូវដំណឹងមួយចំនួន ដែលមិនពិត (Fake News) ដែលដំណឹងទាំងនោះអាចប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កចលាចលក្នុងសង្គម៕







No comments:

Post a Comment