Thursday, March 15, 2018

ប្រមុខការទូតកម្ពុជា៖ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ហើយជាលក្ខខ័ណ្ឌចំបាច់មិនអាចខ្វះបាន សម្រាប់ការលើកស្ទួយសិទ្ធិមនុស្ស

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសលទ្ធផលនៃជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីអំពីសិទ្ធិមនុស្សនៅកម្ពុជា ។

នៅក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី រ៉ូណា ស្មីត មានទស្សនៈឯកភាពគ្នាអំពីសារៈសំខាន់នៃ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និងសិទ្ធិមនុស្សដែលជាសសរស្តម្ភបីនៃសង្គមដ៏សុខសាន្ត។ លោកស្រី រ៉ូណា ស្មីត បានបញ្ជាក់ថាជំហររបស់លោកស្រីក្នុងឋានៈជាអ្នកការពារសិទិ្ធមនុស្សចាត់ទុកសិទ្ធិជាអាទិភាពទីមួយ។ ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ហើយជាលក្ខខ័ណ្ឌចំបាច់មិនអាចខ្វះបាន សម្រាប់ការលើកស្ទួយសិទ្ធិមនុស្ស។

លទ្ធផលនៃជំនួបពិភាក្សាការងាររបស់លោកស្រី រ៉ូណា ស្មីត និងលោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះជំនួបពិភាក្សាការងាររវាងលោកស្រី ជាមួយថ្នាក់ដឹកនាំ និងស្ថាប័នជាច្រើនរបស់កម្ពុជា នៅលើបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។
ខាងក្រោមជាលទ្ធផលនៃជំនួបរវាងប្រមុខការទូតកម្ពុជា និងលោកស្រី រ៉ូណា ស្មីត៖



No comments:

Post a Comment