Thursday, March 15, 2018

លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៣ នៅសប្តាហ៍ក្រោយ

លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នឹងអញ្ជើញទៅចូលរួម កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃ លើកទី១៣ នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ នៅទីក្រុងបាងកក ប្រទេសថៃ។ ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្ដមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិថៃ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានយោធសេវា នាយកដ្ឋានព័ត៌មាន នៃក្រសួងការពារជាតិ ដែលទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំខាងលើ ផ្ដោតយ៉ាងសំខាន់លើការពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃ ប្រទេសទាំងពីរ កម្ពុជា-ថៃ ជាពិសេសដើម្បីរឹតចំណងមិត្ដភាព និងពង្រីកដែនកិច្ច សហប្រតិបត្ដិការ។ ក្នុងនោះរួមមាន៖ ផ្នែកសន្ដិសុខ ការអភិវឌ្ឍន៍ និងដើម្បីទប់ស្កាត់បង្ក្រាប នូវរាល់អំពើអសកម្ម និងអំពើខុសច្បាប់នានា រួមទាំងស្វែងរកដំណោះស្រាយ និងវិធានការរួមគ្នា ដើម្បីរក្សា និងធានាឲ្យបាននូវទំនាក់ទំនងល្អ ក្នុងការជំរុញឲ្យមាននូវសន្ដិភាព ស្ថិរភាព សន្ដិសុខ និងការអភិវឌ្ឍ នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ៖


No comments:

Post a Comment