ការចូលរួមគោរពវិញ្ញាណក្ខន្ធនៅពេលនេះ ត្រូវបានរៀបចំឡើងដើម្បីសម្តែងនូវការដឹងគុណចំពោះសម្តេចវិបុលបញ្ញា ដែលសម្តេចធ្លាប់បានដឹកនាំការងារគ្រប់គ្រងរមណីយដ្ឋានអង្គរក្នុងឋានៈជាប្រធានអាជ្ញាធរជាតិអប្សរា សម្រេចបានលទ្ធផលយ៉ាងត្រចេះត្រចង់ ធ្វើឲ្យអង្គររក្សាបាននូវតម្លៃលេចធ្លោជាសាកល និងកាន់តែមានភាពល្បីល្បាញទូទាំងសកលលោក។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក ឆ្មាំ កម្មករទាំងអស់ដែលធ្លាប់រស់ក្រោមឱវាទរបស់សម្តេចវិបុលបញ្ញា សូមលើកឡើងនូវកងការមហាកុសលគ្រប់យ៉ាងឧទ្ទិសជូនចំពោះសម្តេច សូមសម្តេចបានទៅកាន់សុគតិភពកុំបីខាន។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកទាំងអស់ប្តេជ្ញាថែរក្សានូវកេរដំណែលដ៏ថ្លៃថ្លារបស់ដូនតា ក៏ដូចជាស្នាដៃការពារមរតកដូនជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំជាតិឲ្យបានគង់វង្សយូរអង្វែងតទៅ។
សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាពកាលពីថ្ងៃ៣រោជ ខែផល្គុន ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧វេលាម៉ោង១៨:៣២នាទីដោយរោគាពាធក្នុងជន្មាយុ៦៦ឆ្នាំ៕

No comments:
Post a Comment