Monday, February 12, 2018

ជំនួយរថក្រោះរបស់ចិនឲ្យកងយោធពលខេមរភូមិន្ទ

ក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅពេលថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតចិន បានឧបត្ថម្ភ រថក្រោះ រថពាសដែក ចំនួនប្រមាណ៧០គ្រឿង ជូនកងយោធពលខេមរភូមិន្ទ ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ប្រកប ដោយសុខសុភមង្គល ។
លោកបានបន្តទៀតថា ការផ្តល់ជំនួយដ៏ថ្លៃថ្លារបស់ប្រទេសចិនមកឲ្យកម្ពុជានាពេលនេះ គឺក្នុង គោលបំណងល្អ តែបែរជាមានជនអគតិមួយចំនួននិយាយមួលបង្កាច់ថា ចិនផ្តល់ជំនួយនេះ ដើម្បី ឲ្យខ្មែរយកមកសម្លាប់ខ្មែរ ។ ការនិយាយនេះ គឺជាការមួលបង្កាច់ផ្ទុយពីការពិតទាំងស្រុង ។
មានតែគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលជាអ្នកសង្គ្រោះប្រជាជន ឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៏នៃរបបប៉ុលពត ដាក់ចេញ
នយោបាយបង្រួបបង្រួមជាតិ នាំដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដាក់ចេញនយោបាយឈ្នះឈ្នះ នាំមកនូវ សន្តិភាពពេញលេញ ជូនជាតិមាតុភូមិ ដែលជាឱកាសកសាង និងអភិវឌ្ឈន៏ប្រទេសឲ្យមានការរីក ចម្រើនដូចសព្វថ្ងៃ កែប្រែជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរជាលំដាប់ ។
ដូច្នេះ ការនិយាយថាចិនឲ្យយុទ្ធោបករណ៍មកកម្ពុជា ដើម្បីឲ្យខ្មែរសម្លាប់ខ្មែរ ជាការផ្ទុយពីការពិត និងជាការឃោសនានយោបាយកេងចំណេញឲ្យមជ្ឈដ្ឋានប្រឆាំងតែប៉ុណ្ណោះ ។ អ្នកនិយាយបែបនេះ គ្រាន់តែជាការនាំពាក្យឲ្យពួកឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណោះ ។
ការពិតនៅតែជាការពិត មានអាវុធយុទ្ធភ័ណ្ឌទំនើបគឺជាសំណូមពរចាំបាច់សម្រាប់ការពារ សន្តិភាព ការពារប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះមហន្តរាយដូចពីអតីតកាល និងជាពិសេសទុកកម្ទេច ចោល រាល់ឧបាយកលចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងចង់បំផ្លាញសន្តិភាពនៅកម្ពុជា តាមរយៈបដិវត្តន៍ពណ៌ កុំឲ្យវាងើបក្បាលរួច ៕


No comments:

Post a Comment