Monday, February 12, 2018

ពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខក្នុងការរៀបចំ និងបើកការដ្ឋានសាងសង់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត


ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញរៀបចំក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខក្នុងការរៀបចំ និងបើកការដ្ឋានសាងសង់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំរកា ព.ស២៥៦១ ឈានចូលឆ្នាំចរ ព.ស២៥៦២ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងខេត្ត និងសមាជិក សមាជិកា នៃសហភាព សហព័ន្ធកម្ពុជា។ ក្នុងឆ្នាំ២០១៨នេះ ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានរយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅតំបន់រមណីយដ្ឋានអង្គរ។
សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ អោយបានច្រើន កុះករ៕



No comments:

Post a Comment