Friday, January 26, 2018

បទអត្ថាធិប្បាយ៖ ឆ្នាំងមិនក្តៅ ក្តៅឯគម្រប

មកដល់ពេលនេះ មានរយៈពេលប្រាំមួយខែចាប់តាំងពីលោក កឹម សុខា ត្រូវបានតុលាការចាប់ខ្លួន និង​មាន​រយៈ​ពេលជាងបីខែ បន្ទាប់ពីបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា​បាន​សម្រេចរំលាយចោលដោយសារបក្សមួយនេះ បានប្រព្រឹត្តិអំពើក្បត់ជាតិរំលោភទៅនឹងច្បាប់ស្តី​ពីគណបក្ស​នយោបាយ។ ការរលាយបាត់ទៅនៃបក្សមួយនេះ បានបង្កើតអោយមានមន្ទិលសង្ស័យជាច្រើន​លើកឡើង​អំពី​ភាពស្ងប់ស្ងាត់ និងការមិនងើបបះបោររបស់អ្នកគាំទ្រជាប្រពៃណីរបស់អតីតបក្សប្រឆាំងនេះ ដើម្បីបស់អ្នកគាំទ្ៅ្វីទៅដែលហៅថា ឆ្នាំះតរជាតិខ្លះថា ឆ្នទិលសង្ស័យងើប​ប្រឆាំង​​តវ៉ា​ការ​ចាប់ខ្លួនលោក កឹម សុខា និងការរលាយបក្សសង្រ្គោះជាតិ ដោយ​អំណាច​នៃការ​អនុវត្ត​នីតិ​រដ្ឋដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែ មានក្រុមអតីតបក្សមួយនេះ មួយចំនួនតូចបានធ្វើសកម្មភាព​ប្រឆាំងនឹង​រាជ​រដ្ឋា​ភិបាល​កម្ពុជាពីបរទេសមកវិញ។ ត្រង់ចំណុចនេះ បានបង្កើតអោយមានការលើកឡើងជាទូទៅក្នុងមហាជនជាតិ និងអន្តរជាតិខ្លះថា ឆ្នាំងមិនក្តៅ ក្តៅឯគម្របទៅវិញ។ តើអ្វីទៅដែលហៅថា ឆ្នាំងមិនក្តៅ ក្តៅឯគម្របនោះ?

វាជាការពិត ឆ្នាំងមិនក្តៅ ក្តៅឯគម្រប គឺ​សំដៅ​ដល់​ក្រុមពួកអតីត​អ្នកនយោបាយ​សព​បក្ស​សង្រ្គោះ​ជាតិ ដែលបច្ចុប្បន្នកំពុងតាំងខ្លួនជាអ្នកនយោបាយក្រៅច្បាប់កំពុងធ្វើនយោបាយតាមរបៀបក្បាលមិនជាប់​មេឃ  ជើងមិនជាប់ដីនៅឯនាយសមុទ្រ។ ហើយក្រុមអ្នកនយោបាយក្រៅច្បាប់ទាំងនោះបាននិងកំពុង​អនុវត្ត​នយោបាយតាម​បែបកំហឹងសងសឹកក្រៅច្បាប់ ដើរពពាយនាយឃោសនាលក់ទឹកមាត់ ដើម្បីចិញ្ជឹមចលនា​ក្រៅ​ច្បាប់បែបឧទ្ទាម ឬ បែបអង្គការភេវរកម្មនៅឯបរទេស ស្រែកប្រកូកប្រកាសទាំងល្ងង់ខ្លៅ និងទាំងទទឹង​ទិស​អោយពួកបរទេសខ្លះដាក់ទុនជាមួយខ្លួន ដើម្បីប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់មួយនៅ​ក្នុងប្រទេស​កម្ពុជា។ ក្រុមអ្នកនយោបាយក្រៅច្បាប់ទាំងនោះកំពុងធ្វើប្រជាភិថុតបោកប្រាស់សហគមន៍អន្តរជាតិថា កម្ពុជា​គ្មានលទ្ធិប្រជាធិបតេយ្យ  គ្មានការគោរពសិទ្ធិមនុស្ស។ល។ ​ដែលរហូតមកដល់ពេលនេះ ពួក​ប្រឆាំង​ក្រៅ​ច្បាប់​ប្រហែលបួនដប់ដំវរស្វាទាំងនោះ កំពុងទទួលបានផលអស់សង្ឃឹម ក៏ព្រោះ តែ​បរទេស​ខ្លះបាន​យល់​ថា ផលប្រយោជន៍របស់ពួកគេមានតំលៃសំខាន់ជាងពួកអ្នកនយោបាយក្រៅច្បាប់មួយក្តាប់តូច ហើយ​ពួកគេ​យល់ថា កិច្ចការផ្ទៃក្នុងកម្ពុជា គឺប្រជាជនកម្ពុជាជាអ្នកសម្រេច ប្រជាជនកម្ពុជាជា​អ្នកកំណត់​ជោគ​វាសនា នៃការដឹកនាំក្នុងប្រទេសនេះ ក្នុងក្របខណ្ឌនៃសិទ្ធិស្វ័យសម្រេចរបស់ប្រជាជន នៃរដ្ឋនីមួយៗ​ប៉ុណ្ណោះ។​ ដូច្នេះ បរទេសខ្លះបានយល់ដឹងច្បាស់អំពីកំហុសរបស់ពួកគេក្នុងអតីតកាលក្នុងការជ្រៀតជ្រែក​ចូល​​កិច្ច​ការ​ផ្ទៃក្នុងរបស់​កម្ពុជា ហើយដែលបានទាញកម្ពុជាអោយធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ហើយ​ផល​វិបាក​នៃ​សង្គ្រាមបានផ្តល់ក្តីមហន្តរាយដល់ប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូលក្នុងអំឡុងទស្សវត្សឆ្នាំ១៩៦០ និង១៩៧០។

វាជាការពិតផងដែរ គឺការរំលាយចោលបក្សសង្រ្គោះជាតិ ពិតជាមិនបានបង្កើត​អោយមាន​ការភ្ញាក់​ផ្អើល​ក្នុងមហាជនខ្មែរទេ ពិសេស អ្នកគាំទ្ររបស់បក្សសង្រ្គោះជាតិ ដែលមានប្រហែល​ជាងពីរលាន​នាក់​ក៏មិន​បានចាប់អារម្មណ៍ អាស្រ័យដោយអ្នកគាំទ្រភាគច្រើនបានយល់ដឹងយ៉ាងច្បាស់អំពីទោសកំហុសរបស់លោក កឹម សុខា និងបក្សសង្រ្គោះជាតិទាំងមូល ដែលបានផ្សំគំនិតជាមួយបរទេសរៀបចំផែនការជាយុទ្ធសាស្រ្ត ដើម្បី​ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ហើយពួកគេបានយល់ច្បាស់ថាអំពើរបស់អតីតមេដឹកនាំបក្សសង្គ្រោះជាតិ ដែលអាចនាំអោយប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងអស្ថេរភាពនយោបាយ។ ហើយការបង្កើតចលនា​សង្រ្គោះ​ជាតិ គឺ អាចត្រូវបានអ្នកគាំទ្រជាប្រពៃណីរបស់បក្សនេះចាត់ទុកថា បក្សសង្រ្គោះជាតិត្រូវ​បានស្លាប់​ទៅ​យ៉ាងប្រាកដ ហើយអ្នកគាំទ្រជាប្រពៃណីរបស់បក្សសង្រ្គោះជាតិពីមុន បានរក្សាជំហរស្ងៀមស្ងាត់ មិន​ចូល​រួម​​ក្នុងចលនាសង្រ្គោះជាតិ បង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី និងមនុស្សមួយក្តាប់តូចនៅឯនាយ​សមុទ្រ​នោះទេ ដោយហេតុថា ចលនានោះគ្រាន់តែជាចលនាឧទ្ទាមក្រៅច្បាប់ ហើយក៏អាចក្លាយទៅជាចលនា​ភេវ​រកម្ម​​មួយដែលប្រជាជនខ្មែរមានអារម្មណ៍ភ័យខ្លាច ដោយសារចលនានេះបាននិងកំពុងជំរុញអោយកងទ័ព និង​ប្រជាជនក្នុងប្រទេសងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងនឹងស្ថេរភាពនយោបាយ និង​សន្តិភាព ដែលមានតំលៃខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រជាជន និងប្រជាជាតិ​ខ្មែរ​ខ្លួន​ឯង។ អ្វីដែលអ្នកគាំទ្រពីមុនរបស់អតីតបក្សសង្រ្គោះជាតិ មិនចូលរួមគាំទ្រចលនាឧទ្ទាមក្រៅ​ច្បាប់​មួយ​នេះ គឺ ដោយសារចលនានេះបាននិងកំពុងធ្វើសកម្មភាពក្រៅច្បាប់ប្រឆាំងនឹងរាជរដ្ឋាភិបាល ស្រែកញុះ​ញង់​ប្រជាជន និងបន្តញុះញង់អោយបរទេសផ្តាច់ជំនួយ កំទេចឆ្នាំងបាយរបស់កម្មករ និង​ប្រជាជន​រាប់​លាន​នាក់​ផងដែរ។

ជារួមប្រជាជនខ្មែរទាំងអស់ រួមទាំងអ្នកគាំទ្រជាប្រពៃណីនៃអតីតបក្សសង្រ្គោះជាតិផងនោះ នឹងមិន​ចូល​រួមក្នុងចលនាក្រៅច្បាប់នោះទេ ដោយសារតំលៃនៃសន្តិភាព ស្ថេរភាពនយោបាយមានសារៈសំខាន់ ដើម្បី​រក្សាបានសេចក្តីសុខសាន្តផ្ទាល់ខ្លួន ក៏ដូចសេចក្តីសុខសាន្តដើម្បីប្រកបរបរចឹញ្ជឹមជីវិត ក៏ដូច​សេចក្តី​សុខ​សាន្តសម្រាប់ប្រជាជន និងប្រជាជាតិខ្មែរទាំងមូលផងដែរ។ ម្យ៉ាងទៀត អ្នកនយោបាយក្រៅច្បាប់ទាំងនោះ ដែលកំពុងធ្វើសកម្មភានយោបាយ  នៅឯនាយសមុទ្រគួរគប្បីទុកអោយប្រជាជន និងប្រជាជាតិមួយនេះ បាន​សេចក្តីសុខ សន្តិភាព ស្ថេរភាព ហើយមិនគួរគប្បីប្រើប្រាស់គំហឹងនយោបាយ ឬ មហិច្ចតាន​យោបាយ​ផ្ទាល់​ខ្លួនដោយភាពល្ងង់ខ្លៅ ដើម្បីសងសឹក ឬ បង្កើតការញុះញង់ដោយកំហឹង ឬ បង្កើតការបែកបាក់ជាតិ បែក​បាក់​សាមគ្គីជាតិ បើកដៃអោយបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ។

ដូច្នេះយើងជាប្រជាជនខ្មែរធ្លាប់បានបឆ្លងកាត់ការឈឺចាប់ វិនាសអន្តរាយក្នុងអតីតកាល ត្រូវងាក​បែរ​ដោយ​មានជំនឿយ៉ាងមុតមាំ ដោយមិនបណ្តាយខ្លួនធ្លាក់ចូលក្នុងទង្វើដែលអាចនាំអោយមានសេចក្តីអន្តរាយ ដោយជៀសវៀងពីគន្លងអន្ទាក់ដ៏គ្រោះថ្នាក់ គឺ ឆ្នាំងមិនក្តៅ ក្តៅឯគម្របនោះទេ ហើយប្រសិនបើឆ្នាំងមិនក្តៅ នោះ គម្របឆ្នាំងក៏មិនគួរក្តៅនោះដែរ៕

ដោយ  ឡុង បូរិតា


No comments:

Post a Comment