Friday, January 26, 2018

ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីឆែក​ គឺជាការ​ បោះឆ្នោត​មួយស្តីពី​គោលនយោបាយ​ទាក់ទងនឹងអឺរ៉ុប​

​​​​​​​​​​​​​​​​​​​​​​លទ្ធ​ផលនៃ​ការ​​បោះ​ឆ្នោត​នៅ​ក្នុង​ប្រ​ទេស​ឆែ​កនា​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែ​មករា នឹង​កំណត់ ​ពី​ទំនាក់​ទំនង​រវាង​អឺ​រ៉ុប​កណ្តាល ​អឺរ៉ុប​ខាង​កើត និង​ទី​ក្រុង Brussels៖ ប្រសិន​បើ​លោក  Zeman ឈ្នះនោះ ជំហរ​ជាតិ​និយម​នឹង​គ្របដណ្តប់នៅ​ក្នុង​តំបន់​នេះ។ ប្រ​សិនបើ​លោក Drahos ជាប់​ឆ្នោត​វិញ​នោះ អឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាង​កើត​នឹង​មិន​បង្ហាញ​នូវ​ការ​ធ្វើ​សមា​រណ​កម្មក្នុង​ទ្វីប​​អឺ​រ៉ុប​ឡើយ។ ការ​តស៊ូ​នា​ពេល​អនា​គត​អំពី​សេរី​ភាព​​បុ​គ្គល និង​មូល​និ​ធិ​អឺរ៉ុប​ គឺ​មាន​សារៈ​សំខាន់​ណាស់។

ជា​ថ្មី​ម្តង​ទៀត ជីវិត​នយោ​បាយនៅ​ក្នុង​ប្រ​ទេស​ឆែ​កទំនង​ជា​មាន​ឥទ្ធិ​ពល​លើ​អឺរ៉ុប។ នៅ​ក្នុង​ជុំ​ទី​ពីរ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធា​នា​ធិប​តីដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៦ និង​ថ្ងៃ​ទី២៧ ខែ​មករា លោក Milos Zeman ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​តំណែង​នោះ (ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ចំនួន​៣៩ ភាគ​រយ)  នឹង​ត្រូវ​ប្រ​​កួត​ប្រ​ជែង​ជា​មួយ​នឹង​អ្នក​ឈរ​ឈ្មោះ​ថ្មី គឺ​លោក Jiri Drahos ដែល​បាន​តាម​ពី​ក្រោយដោយ​ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ប្រ​ហែល​២៦ ភាគ​រយនៅ​ជុំ​ទី​១។

អំណាច​របស់​ប្រ​ធា​នា​ធិប​តីនៃ​​សាធា​រណ​រដ្ឋ​ឆែកត្រូវ​បាន​កំណត់​ដោយ​រដ្ឋ​ធម្ម​នុញ្ញ។ ប៉ុន្តែ​ ការ​បោះឆ្នោតនេះ​កំពុង​តែ​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន​ឡើងនៅ​ទូ​ទាំង​ទ្វីប​អឺ​រ៉ុប ដោយ​សារ​តែ​ប្រ​ទេស​នេះ​នឹង​រៀប​ចំ​ការ​ប្រ​កួត​ប្រ​ជែង​រវាង​អតីត​អ្នក​ប្រឆាំង​នឹង​របបកុម្មុយនីស្ត​ និង​អ្ន​ក​សិក្សា​ស្រាវ​ជ្រាវ​ពី​សេរី​ភាព​។ តាម​ការ​យល់​ឃើញ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើសតំណែង​​ប្រ​ធា​នា​ធិប​តី​នៅ​ប៊ុល​ហ្គារី អូទ្រីស និង​រ៉ូ​ម៉ា​នី​​នៅ​ក្នុង​ទ្វីប​អឺ​រ៉ុបរយៈ​ពេល​១៨ ខែ​ខាង​មុខ និង​ទិដ្ឋ​ភាព​នៃ​ការ​បោះ​ឆ្នោត​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ គឺថា​នឹង​មាន​ផល​ប៉ះ​ពាល់​មក​ពី​​ក្រៅ​ប្រ​ទេស។

 ការ​បង្កើត​​ធ្វើ​ឱ្យ​មាន​វិ​បត្តិ​នយោ​បាយ​នៅ​ក្នុង​ស្រុក

បច្ចុ​ប្បន្ននេះ សាធា​រ​ណ​រដ្ឋ​ឆែកបាន​ធ្លាក់​​ចូល​យ៉ាង​ជ្រៅ​​ក្នុង​ភាពចលាចល​​នៅ​រដ្ឋ​សភា។

សកម្ម​ភាព​ទី​១ ​របស់​ខ្លួន​ គឺ​វិ​បត្តិរបស់​​រដ្ឋា​ភិបាល​នៅ​ឆ្នាំ​២០១៧ ដែល​អតីត​នាយក​រដ្ឋ​មន្រ្តី Bohislav Sobotka បាន​បង្ខំ​រដ្ឋ​មន្រ្តី​ហិរញ្ញ​វត្ថុ និង​គូ​ប្រ​ជែង​នយោ​បាយ​​របស់​គាត់ គឺលោក Andrej Babis ឱ្យ​លាលែង​ពី​តំណែង។

សកម្ម​ភាព​ទី​២​ គឺ​ការ​បោះ​ឆ្នោត​រដ្ឋ​សភានៅ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​តុ​លា ឆ្នាំ​២០១៧។ វា​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ផ្លាស់​ប្តូរ​​លើ​ទិដ្ឋ​ភាព​នយោ​បាយ គឺ​តាម​រយៈ​ការ​សង​សឹក​លើ​នាយក​រដ្ឋ​មន្រ្តី​របស់​គាត់ លោក Andrej Babis បាន​ទទួល​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​ខ្លី​ ដោយ​សារ​តែ​គណបក្ស  ANO 2011 បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១១។ ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ចុង​ក្រោយ មហា​សេដ្ឋី​រូប​នេះ​បាន​ទទួល​សម្លេង​ឆ្នោត​គាំទ្រ​ចំនួន​២៩ ភាគ​រយ និង​ទទួល​បាន​អាសនៈ​ចំនួ​ន​៧៨ ក្នុង​ចំណោម​២០០ អាសនៈនៅ​សភា​ជាន់​ទាប។

សកម្ម​ភាព​ទី៣ នៃ​វិបត្តិ​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៧ គឺលោក Andrej Babis បា​ន​ទទួលការ​តែង​តាំង​ជា​នាយក​រដ្ឋ​មន្រ្តីពី​​លោក Milos Zeman និង​បាន​បង្កើត​រដ្ឋា​ភិបាល​សម្លេង​ភាគ​តិច។ ម្យ៉ាង​វិញ​ទៀត ការ​បោះ​ឆ្នោត​ប្រ​ធា​នា​ធិប​តី​នៅ​ខែ​មករា ឆ្នាំ​២០១៨ នឹង​កើត​ឡើង​នៅ​ពេល​ដែល​លទ្ធ​ផលនៃ​ការ​​បោះ​ឆ្នោត​រដ្ឋ​សភាមិន​បាន​នាំ​ឱ្យ​មាន​ក្រុម​ចម្រុះ​ភាគ​ច្រើន​នៅ​រដ្ឋ​សភា។ លទ្ធ​ផល​នេះ​ គឺ​វា​ចាំ​បាច់​ណាស់ដែល​​នឹង​ជំរុញ​ឱ្យ​មាន​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្រ្តី។​ ជា​ការពិត តំណែង​ប្រ​ធា​នា​ធិប​តី​របស់​លោក Zeman គឺ​ធ្វើ​ឱ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​លើ​តួ​នា​ទីប្រ​ធា​នា​ធិប​តី ​ដោយ​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ប្រ​ចាំ​ថ្ងៃ​របស់​រដ្ឋា​ភិបាល។ តំណែង​ប្រ​ធា​នា​ធិប​តី​ថ្មី​របស់​លោក Zeman នឹង​ពិត​ជា​ជួយ​សម្រាលដល់​​រដ្ឋា​ភិបាល​សម្លេង​ភាគ​តិច​របស់​លោក Babis ហើយ​ប្រ​ហែល​ជានឹង​​ជួយ​ពង្រឹង​សម្លេង​ភាគ​ច្រើនផង​ដែរ​៕ ​

ប្រភព: New Eastern Europe ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨


No comments:

Post a Comment