Friday, January 26, 2018

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីស្នើសុំប្រធានរដ្ឋសភាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភា ប្រទេសទំាងពីរបន្ថែមទៀត បន្ទាបពីលោកបានបញ្ចប់ភារកិច្ចនៅកម្ពុជា

លោក អ៊ីលហាន កេម៉ាល់ តាគ (H.E.Mr. ILHAN Kemal Tug) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ដែលត្រូវ​បាន​ចប់អាណត្តិការងារនៅកម្ពុជា បានលើកឡើងថា ចំណងការទូត និងកិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា និងតួកគី មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលបេសកកម្មការទូត៤ឆ្នាំ របស់លោកនៅកម្ពុជា។
លោក អ៊ីលហាន កេម៉ាល់ បានគូសបញ្ជាក់ថា រយៈពេល៤ឆ្នាំមកនេះ ប្រទេសទំាងពីរបានផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ចពីគ្នាទៅវិញទៅមក ពិសេសដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ទៅកាន់​ប្រទេសតួកគីកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងចំណងការទូត កិច្ចសហប្រតិបត្តិការរវាង​រដ្ឋាភិបាល​ប្រទេសទំាង​ពីររីកចម្រើន ហើយក៏ចង់ឃើញកិច្ចសហប្រតិបត្តិការនេះមានការរីកចម្រើន និងរឹងមាំថែមទៀតផងដែរ។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលាលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនេះដែរ លោក អ៊ីលហាន កេម៉ាល់ តាគ បានស្នើសុំលោក ហេង សំរិន ជួយជំរុញកិច្ចសហប្រតិបត្តិ​ការ​សភាប្រទេសកម្ពុជា និងតួកគី ឲ្យមានការរីកចម្រើនឡើង ពិសេសសុំឲ្យមានការផ្លាស់ប្តូរបទ​ពិសោធន៍​គ្នាទៅវិញទៅមក រវាងក្រុមមិត្តភាពសភាប្រទេសទំាងពីរ។ លោក អ៊ីលហាន កេម៉ាល់ តាគ បានថ្លែង​អំណរ​គុណចំពោះរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងប្រជាពលរដ្ឋកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ គំាទ្រដល់បេសកកម្មការទូតរបស់លោកឲ្យទទួលបានជោគជ័យ។ លោកឯកអគ្គរដ្ឋទូត ដែលត្រូវចប់​អាណត្តិ​បានជម្រាប លោកប្រធានរដ្ឋសភាថា ក្នុងឱកាសដែលលោកបានចូលជម្រាបលា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុននេះ ដោយលោកនាយករដ្ឋមន្រ្តី បានជម្រាបឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីថា លោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី នាពេលខាងមុខនេះ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី បានឆ្លើយតបភ្លាមៗថា « យើងខ្ញុំរង់ចំា និងត្រៀមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅប្រទេសតួកគី។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងចំណងការទូតកម្ពុជា តួកគីកាន់តែរឹងមាំឡើង»។

លោក ហេង សំរិន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភា និងក្នុងនាមលោកផ្ទាល់ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកលើកកម្ពស់​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងនយោបាយការបរទេសកាន់តែប្រសើរឡើង។ លោកបានគូសបញ្ជាក់ថា «រដ្ឋសភាកម្ពុជា សូមគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាល​នៃប្រទេសទាំងពីរបានធ្វើរួមគ្នា និងសូមជំរុញឲ្យបន្តបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ជាពិសេស​វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីឧត្តមប្រយោជន៍ប្រជាជាតិទាំងសងខាង»។

លោកប្រធានរដ្ឋសភា បានលើកឡើងដែរថា លោកនឹងខិតខំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា​ប្រទេសទំាងពីរឲ្យមានការរីកចម្រើនឡើង។ កន្លងមក ទោះបីមិនទាន់មានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច​ជាផ្លូវ​ការរវាងរដ្ឋសភាកម្ពុជានិងតួកគី មែន តែសភាប្រទេសទំាងពីរ បានចូលរួមសហការគ្នានៅក្នុងក្របខណ្ឌ​សភា​តំបន់អាស៊ី (APA)។ លោក ហេង សំរិន បានលើកឡើងថា កន្លងមកសមាជិកសភាតួកគី បានចូលរួមកិច្ចប្រជុំ មហាសន្និបាត សភាតំបន់អាស៊ី (APA) នៅកម្ពុជា ហើយគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ លោក ងួន ញ៉ិល ក៏បានទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី នៅប្រទេសតួគី ផងដែរ។

លោកប្រធានរដ្ឋសភា បានបង្ហាញជំនឿយ៉ាងមុតមាំថា ទោះបីលោក អ៊ីលហាន កេម៉ាល់ តាគ បានបញ្ចប់​បេសកកម្មការទូតនៅកម្ពុជា ហើយទៅបំពេញតួនាទីថ្មីនៅក្នុងស្ថាប័នណាមួយក៏ដោយ លោកនឹងនៅតែ​បន្តរក្សា​ទំនាក់ទំនងល្អជាមួយកម្ពុជាដដែល៕លោក អ៊ីលហាន កេម៉ាល់ តាគ (H.E.Mr. ILHAN Kemal Tug) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ដែលត្រូវ​បាន​ចប់អាណត្តិការងារនៅកម្ពុជា បានលើកឡើងថា ចំណងការទូត និងកិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា និងតួកគី មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលបេសកកម្មការទូត៤ឆ្នាំ របស់លោកនៅកម្ពុជា។
លោក អ៊ីលហាន កេម៉ាល់ បានគូសបញ្ជាក់ថា រយៈពេល៤ឆ្នាំមកនេះ ប្រទេសទំាងពីរបានផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ចពីគ្នាទៅវិញទៅមក ពិសេសដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ទៅកាន់​ប្រទេសតួកគីកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងចំណងការទូត កិច្ចសហប្រតិបត្តិការរវាង​រដ្ឋាភិបាល​ប្រទេសទំាង​ពីររីកចម្រើន ហើយក៏ចង់ឃើញកិច្ចសហប្រតិបត្តិការនេះមានការរីកចម្រើន និងរឹងមាំថែមទៀតផងដែរ។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលាលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនេះដែរ លោក អ៊ីលហាន កេម៉ាល់ តាគ បានស្នើសុំលោក ហេង សំរិន ជួយជំរុញកិច្ចសហប្រតិបត្តិ​ការ​សភាប្រទេសកម្ពុជា និងតួកគី ឲ្យមានការរីកចម្រើនឡើង ពិសេសសុំឲ្យមានការផ្លាស់ប្តូរបទ​ពិសោធន៍​គ្នាទៅវិញទៅមក រវាងក្រុមមិត្តភាពសភាប្រទេសទំាងពីរ។ លោក អ៊ីលហាន កេម៉ាល់ តាគ បានថ្លែង​អំណរ​គុណចំពោះរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងប្រជាពលរដ្ឋកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ គំាទ្រដល់បេសកកម្មការទូតរបស់លោកឲ្យទទួលបានជោគជ័យ។ លោកឯកអគ្គរដ្ឋទូត ដែលត្រូវចប់​អាណត្តិ​បានជម្រាប លោកប្រធានរដ្ឋសភាថា ក្នុងឱកាសដែលលោកបានចូលជម្រាបលា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុននេះ ដោយលោកនាយករដ្ឋមន្រ្តី បានជម្រាបឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីថា លោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី នាពេលខាងមុខនេះ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី បានឆ្លើយតបភ្លាមៗថា « យើងខ្ញុំរង់ចំា និងត្រៀមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅប្រទេសតួកគី។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងចំណងការទូតកម្ពុជា តួកគីកាន់តែរឹងមាំឡើង»។

លោក ហេង សំរិន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភា និងក្នុងនាមលោកផ្ទាល់ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកលើកកម្ពស់​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងនយោបាយការបរទេសកាន់តែប្រសើរឡើង។ លោកបានគូសបញ្ជាក់ថា «រដ្ឋសភាកម្ពុជា សូមគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាល​នៃប្រទេសទាំងពីរបានធ្វើរួមគ្នា និងសូមជំរុញឲ្យបន្តបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ជាពិសេស​វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីឧត្តមប្រយោជន៍ប្រជាជាតិទាំងសងខាង»។

លោកប្រធានរដ្ឋសភា បានលើកឡើងដែរថា លោកនឹងខិតខំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា​ប្រទេសទំាងពីរឲ្យមានការរីកចម្រើនឡើង។ កន្លងមក ទោះបីមិនទាន់មានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច​ជាផ្លូវ​ការរវាងរដ្ឋសភាកម្ពុជានិងតួកគី មែន តែសភាប្រទេសទំាងពីរ បានចូលរួមសហការគ្នានៅក្នុងក្របខណ្ឌ​សភា​តំបន់អាស៊ី (APA)។ លោក ហេង សំរិន បានលើកឡើងថា កន្លងមកសមាជិកសភាតួកគី បានចូលរួមកិច្ចប្រជុំ មហាសន្និបាត សភាតំបន់អាស៊ី (APA) នៅកម្ពុជា ហើយគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ លោក ងួន ញ៉ិល ក៏បានទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី នៅប្រទេសតួគី ផងដែរ។

លោកប្រធានរដ្ឋសភា បានបង្ហាញជំនឿយ៉ាងមុតមាំថា ទោះបីលោក អ៊ីលហាន កេម៉ាល់ តាគ បានបញ្ចប់​បេសកកម្មការទូតនៅកម្ពុជា ហើយទៅបំពេញតួនាទីថ្មីនៅក្នុងស្ថាប័នណាមួយក៏ដោយ លោកនឹងនៅតែ​បន្តរក្សា​ទំនាក់ទំនងល្អជាមួយកម្ពុជាដដែល៕



No comments:

Post a Comment