នៅក្នុងបរិបទសកលភាវូបនីយកម្ម វិស័យអប់រំបានជំរុញនូវកំណើនជាអទិភាព សីលធម៌សង្គមប្រសិទ្ធភាពខ្ពស់ ព្រមទាំងធ្វើអោយសេដ្ឋកិច្ចមានកំណើត និងចីរភាព ។ លោកស្រីបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅ ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៧-២០១៨។
លោកស្រី ប៉ាល់ យឿន បានបន្តថា ព្រមជាមួយគ្នានេះដែរ ភាពជោគជ័យរបស់វិស័យអប់រំ គឺការកសាងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ របស់មន្ត្រីអប់រំ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា ដែលជាអ្នកបណ្តុះបណ្តាលទាំងផ្នែកចំណេះដឹង និងទាំងការអនុវត្ត។ កិច្ចការនេះគឺពិតជាមិនអាចកាត់បានពីការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ពន្ធ ដូចជាវិស័យឯកជន និងបណ្តាដៃគូរអភិវឌ្ឍន៍បានឡើយ ដោយប្រមុខរាជរដ្ឋាភិបាលបានផ្តល់ការអប់រំ និងបណ្តុះបណ្តាលដល់ពលរដ្ឋគ្រប់រូប នូវចំណេះដឹងគ្រប់ៗគ្នា សំរាប់យកទៅប្រើប្រាស់នៅក្នុងជីវភាពគ្រួសារ និងជីវភាពសង្គមយ៉ាងស័ក្តិសមបំផុត ព្រោះថាមានការអប់រំល្អទើបមានធនធានមនុស្សល្អ ដែលនាំទៅដល់កិច្ចការពារ និងកសាងអភិវឌ្ឍន៍ប្រទេសបានរុងរឿង។
លោកស្តីបន្តថា ដើម្បីសំរេចបានទិសដៅនេះ អាជ្ញាធរគ្រប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ បង្កឱកាសជុំរុញអោយមាតាបិតាអាណាព្យាបាលសិស្ស បញ្ជូនកូនចៅដែលមានអាយុ៦ឆ្នាំពេញ អោយបានទៅរៀនសូត្រគ្រប់ៗគ្នា ហើយត្រូវតាមដានកូនចៅ អោយបានពិតប្រាកដចំពោះការរៀន និងបង្រៀនអោយបានទៀងទាត់ ។ សហការជាមួយផ្នែកអប់រំ ផ្តល់ព័ត៌មានទៅវិញទៅមក អំពីសិស្សដែលបានបោះបង់ចោលការសិក្សា ខិតខំអប់រំអោយពួកគេទាំងនោះត្រឡប់មកសិក្សាវិញ និងត្រូវទប់ស្កាត់ជាបន្ទាន់ក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង នៅតាមសាលារៀន ក៏ដូចជានៅតាមមូលដ្ឋាន៕


No comments:
Post a Comment