Friday, January 26, 2018

កាកបាទក្រហមកម្ពុជាខណ្ឌ៧មករា នាំយកអំណោយមនុស្សធម៌ទៅចែកជូន​ចាស់ជរា​ ប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត​ ចំនួន២០គ្រួសារ​ ក្នុងសង្កាត់​អូរឬស្សីទី៣​

ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ដឹកនាំដោយលោកស្រី ទាវ ឆវីមនីរ៉ា ប្រធានគណៈកម្មាធិការអនុសាខា នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅផ្តល់ជូនចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ រស់នៅក្នុងសង្កាត់អូរឬស្សីទី៣។

ក្នុងឱកាសនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ព្រមទាំងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីសុខភាព រក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗ។

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ទឹកដោះគោ២កំប៉ុង ទឹកផ្លែឈើ និងទឹកក្រូច៥កំប៉ុង ស្ករស១គីឡូក្រាម និងតែ៥កញ្ចប់៕



No comments:

Post a Comment