Wednesday, August 02, 2017

ភាពបរាជ័យដ៏ធ្ងន់ធ្ងរបំផុតរបស់លោក Najib តទល់នឹងបណ្ឌិត Mahathir ដែលឥរិយាបថរបស់គាត់ ឬថាភាពគ្មានមាយាទតែម្តង៖ «ខ្ញុំមិនចង់ឱ្យចោរលួច ចោរប្លន់ និងមនុស្សកុហកធ្វើជានាយករដ្ឋមន្រ្តីរបស់ខ្ញុំទេ។ លោក Najib គឺមានចរិកបែបនេះ ឬក៏អាចលើសពីនេះទៀតផង»

នេះមិនមែននិយាយអំពីលោក Anwar Ibrahim ក្លាយជានាយករដ្ឋមន្រ្តីនោះទេ។ ហើយនេះក៏មិននិយាយអំពីគណបក្ស Democratic Action Party (DAP) គណបក្ស People’s Justice Party (PKR) ឬក៏គណបក្ស United Malays National Organization (Umno) ដែលកំពុងតែស្ថិតនៅក្នុងរដ្ឋាភិបាល ឬកំពុងតែដឹកនាំរដ្ឋាភិបាលនោះដែរ។ តាមពិតទៅ នេះមិនមែននិយាយអំពីពូជសាសន៍ សាសនា ឬក៏នយោបាយអ្វីដែរ គឺនិយាយអំពីភាពសក្តិសមរបស់លោក Najib Razak ដែលធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។
គណបក្ស Umno មាននាយករដ្ឋមន្រ្តីចំនួន ៥ រូប ឧបនាយករដ្ឋមន្រ្តីចំនួន ១០ រូប ប្រមុខរដ្ឋចំនួន ១៤ រូបដែលកាន់តំណែងបានយូរជាងគេ។ មានកុប្បកម្មពូជសាសន៍មួយជាមួយនឹងប្រទេសឥណ្ឌូនេស៊ីបានកើតឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៦៩ ការបែកបាក់រវាងសិង្ហបុរី និងម៉ាឡេស៊ីនៅតំបន់ Reformasi និង Pakatan Rakyat។ គឺវាមានរយៈពេល ៦ ទសវត្សរ៍មកហើយ ដែលរដ្ឋាភិបាលទទួលសម្លេងគាំទ្រច្រើនលើសលប់បន្តដឹកនាំប្រទេស។
តើនរណានិយាយថា វាមិនអាចជួយគម្រោង 1MDB បាននោះ ដែលជាការជួយមូលនិធិមួយដែលត្រូវបានគេដកយកទឹកប្រាក់អស់ចំនួន ២,៦ រីងហ្គីតទៅដាក់ទៅក្នុងគណនីផ្ទាល់ខ្លួនរបស់ប្រធានាធិបតី និងជួយមជ្ឈមណ្ឌល DPM មួយផ្សេងទៀត ដែលគេបានរំលាយចោលនាពេលថ្មីៗនេះ? នរណានិយាយថា វាមិនអាចជួយដល់ការវាយប្រហារដែលមិនអាចព្យាករណ៍ទុកបានដោយក្រុមស្នូល ដែលដឹកនាំដោយអតីតប្រធានគណបក្ស Umno ដែលកាលពីមុនមានបំណងចង់ទម្លាក់ប្រធានបច្ចុប្បន្នរបស់ខ្លួននោះ?
ចំពោះរាល់អំណះអំណាងដែលបានលើកឡើងថា គណបក្ស Umno និងលោក Najib Razak ឥឡូវនេះប្រាកដជានឹងបរាជ័យ ដោយសារតែសកម្មភាពរបស់ក្រុមស្នូលនេះ ខ្ញុំអាចឆ្លើយបដិសេធ ដោយបង្ហាញពីហេតុផលដែលលោក Najib Razak នឹងមិនដួលរលំ។
ចំពោះរាល់ហេតុផលដែលបានលើកឡើងថា ហេតុអ្វីបាជាលោក Najib Razak មិនអាចធ្វើជាប្រធានគណបក្សបន្តទៅទៀតបាន ខ្ញុំអាចផ្តល់នូវហេតុផលមិនចេះអស់ មិនចេះហើយ ពីមូលហេតុដែលគាត់គួរតែកាន់តំណែងបន្តទៀត។
ហើយសម្រាប់រាល់ការអំពាវនាវដែលធ្វើឡើងដោយក្រុមស្នូល ដែលចង់ឱ្យលោក Najib Razak លាលែងចេញពីតំណែងជានាយករដ្ឋមន្រ្តីនោះ ខ្ញុំអាចផ្តល់នូវភស្តុតាងជាច្រើនដើម្បីគាំទ្រនូវការជះឥទ្ធិពលជាវិជ្ជមាននៃការដឹកនាំរបស់លោក Najib នៅពេលដែលសុខមាលភាពសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីទទួលបានលទ្ធផលល្អប្រសើរជាងអ្វី ដែលលោក Abdullah Badawi ដឹកនាំកន្លងមក។
យោបល់អវិជ្ជមានណាក៏ដោយជារឿងដដែលៗ ដែលថាលោក Najib Razak និងបក្សពួករបស់គាត់ ប្រហែលជាមានទំនោរទៅលើលោក Mahathir និងក្រុមស្នូលដែលគាត់ដឹកនាំ គឺបានផ្តោតទៅលើការដកតំណែងលោក Najib ពីនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីតែប៉ុណ្ណោះ។
មិនថាមានអំណះអំណាងដែលបានលើកឡើងដោយភាគីណាមួយ ឬប្រឆាំងនឹងអ្វីផ្សេងទៀតក៏ដោយ ឥឡូវនេះអ្វីដែលច្បាស់លាស់នោះ គឺថាច្បាប់ស្តីពីនយោបាយដែលគេបានបង្កើតឡើងមានការផ្លាស់ប្តូរ។ ការគ្រប់គ្រងនាពេលបច្ចុប្បន្ននេះ គឺថាវាគ្មានច្បាប់ គ្មានក្រមសីលធម៌ ឬក៏សីលធម៌ គ្មានអ្វីកំណត់ឱ្យបានច្បាស់លាស់ទេ។ ការបរាជ័យរបស់លោក Mahathir ក្នុងការទម្លាក់លោក Najib កាលពីឆ្នាំមុននោះ គឺមានន័យថា ឥឡូវនេះគាត់ត្រូវតែប្រឹងប្រែងឱ្យខ្លាំងជាងមុន។
អ្វីៗគ្រប់យ៉ាងទាំងអស់ដែលលោក Najib បានធ្វើក្នុងនាមរដ្ឋាភិបាលនោះ ត្រូវបានគេយកទៅបោះចោល ដែលរឿងខ្លះអាចទទួលយកបាន ប៉ុន្តែមានរឿងខ្លះទៀត គឺវាមានភាពអយុត្តិធម៌ដែលមិនអាចទទួលយកបាន។ ភាពជោគជ័យផ្នែកសេដ្ឋកិច្ចទាំងអស់ ដូចជាកម្មវិធីផ្លាស់ប្តូរមួយចំនួន គំនិតផ្តួចផ្តើមជាច្រើនដែលបានដាក់ចេញដោយរដ្ឋាភិបាលលោក Najib គឺធ្វើឡើងដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យបានប្រសើរ និងជួយប្រជាជនសាមញ្ញដែលត្រូវការបំផុត ដែលអ្នកទាំងអស់នោះត្រូវបានគណបក្សប្រឆាំងអូសទាញបាន ហើយវាគឺជាពន្លឺដ៏អាក្រក់ដែលអាចនឹងកើតឡើង។
ភាពអវិជ្ជមានទាំងអស់នេះដែលកើតចេញពីលោក Mahathir និងគណបក្សប្រឆាំងបានបរាជ័យដែលមិនអាចទម្លាក់លោក Najib Razak ពីនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីបាន។ ដូច្នេះតើមានអ្វីទៀតនៅសេសសល់?
ឥរិយាបថរបស់គាត់
ឥរិយាបថមានន័យថា «គុណសម្បត្តិទាំងអស់ដែលមនុស្សម្នាក់មានលក្ខណៈខុសគ្នា។ ការបង្កើតសីលធម៌ ឬឋានៈ និងកិត្យានុភាព»។
តើលោក Najib បានធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យគាត់មិនសក្តិសមនៅក្នុងតំណែងនយោបាយ ដែលជានាយករដ្ឋមន្រ្តីឬ?
មុនពេលដែលអ្នកធ្វើការវិនិច្ឆ័យលើលោក Mahathir និងគណបក្សប្រឆាំង គឺត្រូវធ្វើការវាយតម្លៃពីភាពត្រឹមត្រូវរបស់នរណាម្នាក់ដែលកាន់តំណែងនយោបាយ ដោយផ្អែកលើឥរិយាបថរបស់គាត់ ដែលអ្នកត្រូវតែសួរខ្លួនឯង ថាតើនយោបាយម៉ាឡេស៊ីឥឡូវនេះយ៉ាងម៉េចហើយ? តើនរណាចង់បានយ៉ាងម៉េចនៅក្នុងជីវិតឯកជន? តើវាធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះយ៉ាងម៉េចដល់អ្នកដែលបានប្រព្រឹត្តក្នុងភាពជាយុវវ័យ? និងពិតមែនហើយ ទំនាក់ទំនងទៅនឹងជីវិតបែបការរួមភេទ តើមានអ្វីទាក់ទងទៅនឹងនរណាម្នាក់ដែលសក្តិសមទៅនឹងការកាន់មុខតំណែងរដ្ឋឋានៈខ្ពស់នោះ?
ចម្លើយដែលសាមញ្ញបំផុតចំពោះសំណួរនេះ គឺថារស់ដោយការកាប់ដាវ ស្លាប់ដោយការកាប់ដាវ។
នេះជាភាពសក្តិសមរបស់លោក Najib Razak ដែលធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។
គ្រប់ស្ថានភាពនៃចម្លើយដែលអ្នកត្រូវតែប្រកាន់យកនោះគឺ «Yes» ឬក៏ «No»។ ភាពអព្យាក្រឹតគឺមិនមែនជាជម្រើសមួយ ដោយសារតែស្ថានភាពនៃរដ្ឋរបស់យើងសព្វថ្ងៃ មិនមានកន្លែងសម្រាប់អ្នកដែលមិនធ្វើសេចក្តីសម្រេចចិត្តនោះទេ»។ អ្នកអាចយកដាវពុះប្រទេសនេះជាពីរចំណែក មួយចំណែកដោយប្រកាន់យកពាក្យថា «Yes» និងមួយចំណែកទៀតដោយប្រកាន់ពាក្យថា «No» ប៉ុន្តែវានឹងមិនអាចដោះស្រាយបញ្ហាទ្វេគ្រោះដែលយើងមានសព្វថ្ងៃនេះបានទេ៕

ប្រភព: Malasia Chronicle ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧

No comments:

Post a Comment