Wednesday, August 02, 2017

រយៈពេល៧ខែនៅឆ្នាំ២០១៧ទេសចរបរទេសជាង១.៤លាននាក់បានទិញប័ណ្ណចូលទស្សនាតំបន់អង្គរ

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់ប័ណ្ណទស្សនារមណីយដ្ឋានអង្គរ ប្រចាំខែកក្តដា និងរយៈពេល៧ខែ ឆ្នាំ២០១៧ ចុះថ្ងៃទី១ សីហា ២០១៧ បានឱ្យដឹងថា រយៈពេល៧ខែ នៅឆ្នាំ២០១៧ ទេសចរបរទេសជាង១.៤លាននាក់ បានទិញប័ណ្ណចូលទស្សនាតំបន់អង្គរ ។

ចាប់តាំងពីខែមករា ដល់ខែកក្តដា ឆ្នាំ២០១៧ ភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាអង្គរមានចំនួន១,៤១៥,៧៦៩នាក់ កើនឡើង១២,៣៤% ចំណូលសរុបចំនួន ៦០,៣៩១,៦៥៦ដុល្លារអាមេរិក កើនឡើង៦៨,៣៣%៕


No comments:

Post a Comment