Wednesday, August 02, 2017

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ថា វេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងអស់ត្រូវតែប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា វេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងអស់ ត្រូវតែប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌បែបនេះ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោកបានចុះសាកសួរសុខទុក្ខ និងពិនិត្យមើលអ្នកជំងឈឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
លោក ម៉ម ម៉ាល័យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹងថាសកម្មភាពដែលក្រុមការងារបានធ្វើកន្លង មកនេះ គឺបានផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រង លើការងារប្រកប ដោយវិជ្ជាជីវៈឯកជនក្នុងវិស័យ វេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និង ជំនួយវេជ្ជសាស្រ្ត ។
លោក ម៉ម ម៉ាល័យ បានមានប្រសាសន៍បន្តថា ការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ រយៈពេល៦ខែ ដើមឆ្នាំ២០១៧ ទី១- ការពិគ្រោះព្យាបាកជំងឺក្រៅ ករណីថ្មី ១៧២ ១០៧ ករណីពិគ្រោះ ជំងឺក្រៅសរុប ១៧៧ ៦០១ ករណី។ ក្នុងចំនួនខាងលើទទួលការបង់ថ្លៃដោយរាជរដ្ឋាភិបាលចំនួន ៤៤ ៦១៥ ករណីស្មើ២៥% នៃប្រជាជនមកពិនិត្យព្យាបាលសរុប។លើកលែងការបង់ថ្លៃសេវាចំនួន  ១៨ ៣០៧ ករណី ។ ទី២- ចំនួនអ្នកជំងឺសំរាកព្យាបាលសរុប ១០ ៧៧២ ករណី ចំនួនអ្នកជំងឺបានទទួលការបង់ថ្លៃ សេវាជួស ដោយរដ្ឋភិបាលចំនួន ២៥៨០ ករណី ស្មើ២៤% នៃអ្នកជំងឺសម្រាកព្យាបាលសរុប។ ចំនួនអ្នកជំងឺលើក លែកការបង់ថ្លៃសេវា ៥៦៧ ករណី។ ទី៣- ការថែនាំស្ត្រីមានផ្ទៃពោះ បានពិនិត្យសរុប ៣១ ២៣៦ លើស្ត្រីមាន ផ្ទៃពោះដែលបានទទួលកាបង់ថ្លៃសេវា ជំនួសដោយ រាជរដ្ឋាភិបាល ១៦៦៤ នាក់ ។ ទី៤- ស្ត្រីសម្រាលកូននៅ មណ្ឌុលសុខភាព ៥ ៨៩៩ នាក់ ស្ត្រីសម្រាលកូននៅមន្ទីរពេទ្យបង្អៃក  ១១៥៣ នាក់ ស្ត្រីសម្រាលកូនដែល បានទទួលការបង់ថ្លៃសេវាជួសដោយរដ្ឋាភិបាល ៧៨២ នាក់ ស្ត្រីសម្រាលកូនដែលបាន ទទួលការលើក លែងការបង់ថ្លៃសេវា ៨០២ នាក់ ។ ទី៥- ចាក់ថ្នាំបង្ការតេតាណូសស្ត្រីវ័យបន្តពូជចំនួនសរុប ១០៩៤៨ នាក់ ចាក់ថ្នាំតេតាណូសស្ត្រីមានផ្ទៃពោះ ៧៦៨៨  នាក់ កុមារអាយុក្រោម១ឆ្នាំ បានទទួលថ្នាំបង្ការវ៉ាក់សាំងគ្រប់មុខ ៧៥១៥នាក់ ។

លោក ប្រាក់ វុន ក៏បានជំរុញគ្រូពេទ្យទាំងអស់ ត្រូវគោរពអោយបាននូវក្រមសីលធម៌ ក្នុងមុខវិជីវៈរបស់ខ្លួន ដោយមានភាពទទួលខុសត្រូវខ្ពស់មិនត្រូវអោយមានការថ្នាំងថ្នាក់ពីអ្នកជំងឺឡើយ ។
លោក ប្រាក់ វុន ក៏បានផ្តាំផ្ញើដល់អ្នកជំងឺកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងទាំងអស់ត្រូវខិតខំថែទាំ សុខ ភាពអនុវត្តអោយបាន តាមវេជ្ជបញ្ជារបស់គ្រូពេទ្យឆាប់ជា បានវិលទៅលំនៅដ្ឋានវិញដើម្បីបន្តប្រកបមុខ របបចិញ្ចឹមជីវិតតទៅមុខទៀត ៕







No comments:

Post a Comment