Wednesday, August 02, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាពកម្ពុជា!

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនូវសារមួយ ដែលមានខ្លឹមសារថា ប្រទេសជាតិមានការរីកច​ម្រើនទៅមុខជាលំដាប់ កើតឡើងដោយសារមានប្រមុខដឹកនាំល្អ យល់ពីសុខទុក្ខរបស់ប្រជាព​លរដ្ឋគ្រប់កាលៈទេសៈ។

ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី បានសរសេរថា «ប្រទេសជាតិចម្រុងចម្រើនជឿនលឿនទៅមុខ ដោយសារកម្ពុជាយើងមានប្រមុខដឹកនាំដែលយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងធ្លាប់បានឆ្លងកាត់សង្រ្គាម និងទុក្ខលំបាករាប់លានជំពូក។ សម្តេចតេជោ គឺជាកូនកសិករពិតៗ ដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។ យុវជនកម្ពុជាមានភ័ព្វសំ​ណាងខ្លាំងណាស់ ដែលបានកើតឡើងនៅក្នុងសម័យសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។ ពិតណាស់ សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាពកម្ពុជា!»

No comments:

Post a Comment