Wednesday, August 02, 2017

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង ប្រកាសមន្រ្ដីចូលកាន់តំណែង

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ លោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅសាលប្រជុំសាលាខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្រោមការដឹកនាំរបស់លោក យស់ សារ៉ាត ជាប្រធានមន្ទីរ កន្លងមក បានយកចិត្តទុកដាក់ដឹក នាំអនុវត្ត ការងារតាមតួនាទី ភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឱ្យការអនុវត្ត ការងារ អប់រំយុវជន និងកីឡា សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍ និងលើក កម្ពស់វិស័យអប់រំនៅក្នុងខេត្តឱ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាពនៃការបណ្ដុះបណ្ដាលធនធាន មនុស្ស ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ កោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកក៏បានផ្ដាំផ្ញើដល់លោក ខៀវ សំអុល ប្រធានមន្ទីរថ្មី ដែលទើបទទួលបានការតែងតាំងថ្មីត្រូវបន្តបេសក កម្ម ក្នុងការជំរុញ លើកកម្ពស់ និងអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា នៅក្នុងខេត្តឱ្យកាន់តែ ទទួលបានលទ្ធ ផលល្អប្រសើរថែមទៀត ទាំងបរិមាណ និងគុណភាពជាពិសេសត្រូវខិតខំពង្រឹង ការសាមគ្គីភាពឯកភាពផ្ទៃក្នុង ឱ្យបានល្អ ដើម្បីធានានិរន្តភាពការងារប្រកបដោយប្រសិទ្ធភាព ៕




No comments:

Post a Comment