Wednesday, August 02, 2017

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈ​ប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន តាមការអញ្ជើញរបស់លោក អាឡាន ភីទ័រ កាយ៉េតាណូ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ក៏បានបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅប្រ​ទេ​សហ្វីលីពីន លោក ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត នឹងជួបសម្តែងការគួរសមជាមួយលោកប្រធា​នាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេផងដែរ៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ដូចខាងក្រោម៖






No comments:

Post a Comment