Wednesday, August 02, 2017

អភិបាល​ស្រុកព្រៃ​នប់ថ្មី បាន​ប្ដេជ្ញាអនុវត្ត​តាមគោល​នយោបាយ​ភូមិឃុំមា​នសុវត្ថិភាព

លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងវិធីប្រកាសតែងតាំងលោក សរ កក្កដា ជាអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីលោក ទិត វុទ្ធី អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់បានដល់ពេលបញ្ចប់អាណត្តិ។

នាឱកាសនោះលោក សរ កក្កដា បានប្ដេជ្ញាចិត្តថា និងអនុវត្តភូមិឃុំទាំង៩ចំនុច តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ក្នុងអង្គប្រជុំនោះដែរ លោក ទិត ប៊ុនធឿន នាយកទីចាត់ការធនធានមនុស្សសាលាខេត្តព្រះសីហនុ បានអាននូវអនុក្រឹត្រស្ដីពីការប្រកាសតែងតាំង នៃមន្ដ្រីរាជការផងដែរ។ លោក យន្ដ មីន បានសំណូមពរទៅលោក សរ កក្កដា ដែលទើបតែតែងតាំងឡើង ជាអភិបាលស្រុកព្រៃនប់ថា សូមឲ្យលោកយកចិត្តចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរស់ក្នុងស្រុកព្រៃនប់ទាំងអស់ ជាពិសេសយកចិត្តទុកដាក់ទៅលើវិស័យកសិកម្ម ព្រោះថាប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្ម។ លោកក៏បង្ហាញនូវឆន្ទៈមួយថា អ្នកធំរស់ក៏សប្បាយ អ្នកមានក៏រស់សប្បាយ អ្នកក្រក៏រស់សប្បាយ និងអ្នកខិលខូចក៏រស់សប្បាយតែត្រូវចេះកែខ្លួន៕






No comments:

Post a Comment