Wednesday, August 02, 2017

ការប្រើប្រាស់ឱសថក្លែងក្លាយ និងការព្យាបាលដោយគ្មានច្បាប់អនុញ្ញាតពី​មន្ទីរជំនាញ​ អាចបណ្តាល​ឱ្យប្រជាពលរដ្ឋ​ទទួលរង​គ្រោះថ្នាក់ ​និងខូច​សុខភាព​

លោក សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៧ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំមន្ទីរសុខាភិបាល។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរសុខាភិបាល សមាជិក សមាជិកា និងអាជ្ញាធរក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
អភិបាលរងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រើប្រាស់ឱសថត្រឹមត្រូវតាមស្ដង់ដារកំណត់ នោះទើបវាមិនមានផលប៉ះពាល់ណាមួយដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ជារួម សុខភាពគឺជាកត្តាដ៏សំខាន់ ក្នុងការរស់នៅ បើមានបញ្ហាសុខភាព ហើយបែរជាប្រើប្រាស់ថ្នាំហួសសុពលភាព ឬក៏ឱសថក្លែងក្លាយបន្ថែមទៀតនោះ គឺជាកត្តាបណ្ដាលឱ្យរងគ្រោះតែធ្ងន់ធ្ងរថែមទៀត។

លោក សៀត គឹមលៀង បានជំរុញដល់សមាជិក សមាជិកាក្នុងគណៈកម្មការ និងអាជ្ញាធរដែនដី ត្រូវបន្តពិនិត្យ និងបញ្ឈប់កន្លែងលក់ឱសថក្លែងក្លាយ ក៏ដូចជាគ្លីនិចគ្មានច្បាប់ជាពិសេសអ្នកដើរព្យាបាល តាមផ្ទះប្រជាពលរដ្ឋ ដែលគ្មានជំនាញច្បាស់លាស់៕

No comments:

Post a Comment