Wednesday, February 01, 2017

(វីដេអូបែកធ្លាយ)ទំព័រ Facebook សីហា ទម្លាយរឿងអាស្រូវលោក ហូរ វ៉ាន់ វគ្គ២

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ម្ចាស់ ទំព័រ Facebook ឈ្មោះ «សីហា» បានទម្លាយខ្សែអាត់សម្លេងរយៈពេល៥នាទី របស់តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ បន្តលួងលោមសង្គ្រោះប្រពន្ធគេ!។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលគណនី សីហា បានផ្សាយបូកផ្សំជាមួយវិដេអូសំឡេងសាសងរវាងលោកហូរ វ៉ាន់ជាមួយស្រីក្មេងនេះកាលពីនៅថ្ងៃទី ២៦ មករា ឆ្នាំ ២០១៧ !
ថ្ងៃនេះខ្ញុំសុំបន្តលាតត្រដាងរឿងដ៏សែនស្មោកគ្រោកមួយទៀតរបស់អ៊ុំ ហូរ វ៉ាន់ ដែលវាជាសំឡេងសាសងរវាងគាត់ និង ក្មេងស្រីម្នាក់នេះបន្ទាប់ពីនាងទើបតែរៀបការរួច។ បើខ្ញុំជាគាត់វិញមិនដឹងជាអៀនខ្លួននិងខ្មាស់គេយ៉ាងណានោះទេ ដែលនាងទើបតែរៀបការរួចថ្មីថ្មោងហើយគាត់ហ៊ានទៅសួរនាងដេញដោល ដដែលៗតែពីរឿង រួមរ័ក្សបានប៉ុន្មានដងជាមូយប្តីថ្មី ។
ប្រហែលជាគាត់ជាប់ចិត្តឆ្ងាញ់ពេកនឹងក្មេងស្រីម្នាក់នេះហើយបានជាគាត់ហ៊ានសន្យាថានឹងផ្តល់លុយឱ្យនាងទិញដីមួយកន្លែងធ្វើផ្ទះថែមទៀតផងដែលនេះហើយជាហេតុផល និងក៍ជានុយទាក់ថ្ពក់សម្រាប់ ដោះដូរដើម្បីអោយគាត់បានបន្តនៅដេករួមរ័ក្សជាមួយនាងទៀត។
សាកយកចិត្តគេ ដាក់ក្នុងចិត្ត ខ្លួនឯងបន្តិចទៅមើលអ៊ុំ ហូរ វ៉ាន់ ! បើសិនអ៊ុំជាប្តីរបស់ក្មេងស្រីដែលទើបតែរៀបការរួច ហើយលឺពាក្យបែបនេះចេញពីមាត់ប្រពន្ធខ្លួនឯង សារសងជាមួយប្រុសដទៃ ~ មិនដឹងជាអ៊ុំគ្រាំទ្រូងចុកឈាមយ៉ាងណានោះទេ!
តើនេះជាការសង្គ្រោះជាតិរឺក៍ជាការបំផ្លាញសុភមង្គល និងអនាគតយុវជនក្រុមគ្រួសារខ្មែរដែលអ៊ុំ ហូរ វ៉ាន់កំពុងតែប្រព្រឹត្ត ?

No comments:

Post a Comment