Wednesday, February 01, 2017

ទំព័រហ្វេសបុក សី ហា ទម្លាយរឿងអាស្រូវលោក ហូរ វ៉ាន់លួចសាហាយស្មន់ជាមួយប្រពន្ធគេ

ទំព័រហ្វេសបុកដែលមានឈ្មោះថា សី ហា បានបន្តទម្លាយរឿងអាស្រូវផ្លូវភេទ របស់តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិគឺ លោក ហួ វ៉ាន់ បានលួចសាហាយស្មន់ជាមួយនឹងប្រពន្ធកូនគេ ដែលមានខ្លឹមសារ និងរូបភាពដូចខាងក្រោមនេះ៖
ហូរ វ៉ាន់ អាងអភ័យឯកសិទ្ធិសភាដើររួមរ័ក្សបំផ្លាញអនាគតក្មេងស្រីរោងចក្រកាត់ដេរជាច្រើនថែមទាំងហ៊ានលួចសាហាយស្មន់ជាមួយប្រពន្ធគេ
ដូចដែលបានសន្យាកាលពីថ្ងៃមុន ថ្ងៃនេះខ្ញុំនឹងបកអាក្រាតការពិតរបស់តំណាងរាស្ត្របក្សប្រឆាំង ម្នាក់ទៀតដែល អាយុច្រើន សក់ស្កូវពេញក្បាល់ទៅហើយនៅតែព្រើល ល្មោភកាម សូម្បីតែក្មេងស្រីដែលមានប្តីរួចហើយក៏គាត់មិនលើកលែង មិនទុកអនាគតឱ្យមនុស្សស្រីម្នាក់នោះឡើយ។ ខ្ញុំសូមជម្រាបអ្នកទាំងអស់គ្នាចុះអ៊ុំ ហូរ វ៉ាន់ ម្នាក់នេះប្រុងប្រយ័ត្នណាស់ បើមិនស្និទ្ធស្នាលនឹងគាត់ដូចខ្ញុំទេ គ្មានថ្ងៃបានដឹងចរិតនិងមុខមាត់ពិតរបស់គាត់ជាដាច់ខាត់។ ក្មេងស្រីម្នាក់នេះ ខ្ញុំស្គាល់ច្បាស់ណាស់ តែសុំមិនបញ្ចេញឈ្មោះ ~ នាងជាកម្មការិនីកាត់ដេរ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្មេងស្រីម្នាក់នេះត្រូវបានអ៊ុំ ហូរ វ៉ាន់ ទាក់ទងយកទៅដេករួមរ័ក្សជាមួយ ដោយយកលុយបន្តិចបន្ទួចទៅដោះដូរប៉ុណ្ណោះ តែបានសន្យានឹងនាងថា គាត់នឹងជួយនាងឱ្យធ្វើជាតំណាងកម្មករក្នុងរោងចក្រកាត់ដេរមួយ។
ខ្ញុំសូមរៀបរាប់កាត់ៗ បន្តិចចុះ! ក្មេងស្រីម្នាក់នេះ មានទំនាក់ទំនងផ្លូវភេទជាមួយហូរ វ៉ាន់ ៣ រឺ៤ឆ្នាំ ហើយ។ ថ្មីៗនេះ នាងបានរៀបការតាមការរៀបចំរបស់ឪពុកម្តាយជាមួយបុរសម្នាក់ នៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ គឺរៀបការចំពេលដែល អ៊ុ ហូរ វ៉ាន់ គាត់ទៅប្រទេសបារាំង។
សំឡេងសាសងរវាង អ៊ុំ ហូរ វ៉ាន់ ជាមួយនឹងក្មេងស្រីម្នាក់នោះគឺគាត់តែងឱ្យនាង ឬក្មេងស្រីដទៃហៅគាត់ថា ប៉ាៗ ដើម្បីកុំឱ្យគេចាប់អារម្មណ៏។ គ្រាន់តែស្តាប់សម្តី ក៏ដឹងថាគាត់ល្មោភស្រី និងថោកទាបយ៉ាងណាដែរ គាត់បញ្ជាក់ច្បាស់ៗដោយលួងលោមនាងថា ទោះបីគាត់មានស្រីច្រើនយ៉ាងណាក៏គាត់មិនចោលនាងដែរ។ ចេតនាធំរបស់គាត់ទូរស័ព្ទទៅនាងគឺ ចង់លួងលោមផង និងយកអំណាចរបស់ខ្លួនដើម្បីគម្រាមនាង កុំឱ្យតោង កុំឱ្យនាងលាតត្រដាងរឿងអាស្រូវផ្លូវភេទនេះដាច់ខាត។
សូមស្តាប់ខាងក្រោមនេះនូវការនិយាយឆ្លើយឆ្លងរបស់ហូរ វ៉ាន់ជាមួយស្រីក្មេងនេះ៖

No comments:

Post a Comment