Wednesday, February 01, 2017

រដ្ឋសភា កំពុងស្រាវជ្រាវករណីតំណាងរាស្រ្តគណបក្សប្រឆាំងម្នាក់ ដែលធ្លាយរឿងអាស្រូវរួមភេទនៅក្នុងបន្ទប់ធ្វើការរបស់រដ្ឋសភាជាតិ

(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា រដ្ឋសភា កំពុងស្រាវជ្រាវលើករណីតំណាងរាស្រ្ត គណបក្សប្រឆាំងម្នាក់ ដែលបែកធ្លាយរឿងអាស្រូវដ៏ស្មោកគ្រោករួមភេទ នៅក្នុងបន្ទប់ធ្វើការនៃវិមានរដ្ឋសភា។
ការស្រាវជ្រាវនេះ បានធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលេចអំពីព័ត៌មានរឿងអាស្រូវនេះ នៅក្នុងកិច្ចប្រជុំរដ្ឋសភាវិសាមញ្ញ ដើម្បីធ្វើវិសោធនកម្មប្រកា៤៨ថ្មី(បី) ជំពូកទី១២ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាកាលពីម្សិលមិញ។ ចំពោះរឿងនេះ លោក ហ៊ុន សែន ក៏ជំរុញឱ្យរដ្ឋសភា ធ្វើពិធីសូត្រមន្តបណ្តេញឧបទ្រពចង្រៃ នៅក្នុងបរិវេណរដ្ឋសភាផងដែរ។
លោក ឡេង ប៉េងឡុង បាននិយាយថា ទោះជាយ៉ាងណា ព័ត៌មាននេះ មិនទាន់ដឹងប្រាកដនៅឡើយ ហើយរដ្ឋសភាកំពុងធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់។ លោកថា បើសិនជារដ្ឋសភា ស៊ើបដឹងថា តំណាងរាស្រ្តណាម្នាក់ បានប្រព្រឹត្តរឿងអាស្រូវបែបនោះមែន អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងសុំគោលការណ៍ ពី ប្រធានរដ្ឋសភា ហើយនិងពិនិត្យចំពោះច្បាប់ពាក់ព័ន្ធ។
សូមជំរាបថា នាថ្មីៗនេះគណនី Facebook មួយឈ្មោះ «សីហា» បានទម្លាយរឿងអាស្រូវផ្លូវភេទរវាង លោក យ៉ែម ប៉ុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាមួយនឹងលេខារបស់ខ្លួនឈ្មោះ គង់ វណ្ណា នៅក្នុងបន្ទប់រដ្ឋសភា។
ម្ចាស់ Facebook បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនោះ លោកញ៉ែម ប៉ុញរិទ្ធ រួមរ័ក្សជាមួយគង់វណ្ណា រហូត៣ដងក្នុងបន្ទប់ទឹក។ សភាប្រជុំចប់ហើយខ្ញុំចង់មកផ្ទះ តែស្រាប់តែឮ គង់ វណ្ណា និយាយទូរសព្ធ័ជាមួយប៉ុញរិទ្ធ។ ដំបូងឮគង់ វណ្ណាបដិសេដ្ឋថាNOព្រោះ២ដងរួចហើយក្រហាយណាស់(មិនដឹងក្រហាយអី) បន្តិចក្រោយមកឃើញគង់ វណ្ណាដើរទៅចាក់សោរចូលបន្ទប់ ខ្ញុំខំលបមើលឃើញប៉ុញរិទ្ធ ចូលទៅក្នុងបន្ទប់។ ព្រះអយឮតែពាក្យពូកុំខ្លាំងពេកឈឺ និងក្រហាយណាស់»។
ទោះជាយ៉ាងណា អង្គភាពព័ត៌មាន Fresh News បានព្យាយាមទំនាក់ទំនង លោក យ៉ែម ប៉ុញ្ញឫទ្ធិ តាមទូរស័ព្ទ ប៉ុន្តែមិនមានអ្នកទទួល។ ចំណែកឈ្មោះ គង់ វណ្ណា ដែល Facebook អះអាងជាលេខារបស់ លោក យ៉ែម ប៉ុញ្ញឫទ្ធិនោះ មិនអាចទំនាក់ទំនងបានទេ៕
(ប្រភព៖ Fresh News)


No comments:

Post a Comment