Wednesday, February 01, 2017

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ ប្រទេស​មាន​សន្តិភាព កូន​ខ្មែរ​កាន់​តែ​ទទួល​បាន​ឱកាស ​និង​អនាគត​ល្អ

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបង្ហោះសារខ្លីមួយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ អមដោយរូបភាពលោកនាយករដ្ឋមន្ត្រីពរកុមារតូច ២រូប នៅក្នុងរង្វង់ដៃ អមសងខាងដោយកុមារជាច្រើនទៀត ដែលមានខ្លឹមសារថា ប្រទេសមានសុខសន្តិភាព គឺកូនខ្មែរកាន់តែទទួលបាននូវឱកាស និងអនាគតល្អ។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា វប្បធម៌ចែករំលែក និងការរួមគ្នាផ្តល់នូវក្តីស្រឡាញ់ គឺកាន់តែធ្វើឲ្យសង្គមជាតិយើងរឹងរាំ និងរីកចម្រើន៕





No comments:

Post a Comment