Wednesday, February 01, 2017

លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ផ្ញើសារលិខិតជូនពរ ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបកំណើតឈានចូល ៧២ឆ្នាំ

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានផ្ញើសារលិខិតជូនពរ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ ឆ្នាំ។
នៅក្នុងឱកាសដ៏ថ្លៃថ្លា នៃបុណ្យខួបកំណើតគម្រប់៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ របស់ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី សុខ អាន និងភរិយា សូមសម្តែងនូវកតុញ្ញុកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះប្រធានព្រឹទ្ធសភា ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ចូលរួមចំណែកក្នុងការ កសាងប្រទេសជាតិយើងនាពេលកន្លងមក។

លោកឧបនាយករដ្ឋមន្រ្តី សុខ អាន សូមអភិវន្ទសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួង ចិត្ត ចូលរួមប្រសិទ្ធពរជ័យ បវរសួស្តី សិរីវឌ្ឍនា មហាប្រសើរគ្រប់យ៉ាងជូនចំពោះប្រធានព្រឹទ្ធ សភា សូមបានសមប្រកបដោយសុខភាបល្អបរិបូរណ៌ បញ្ញាញាណភ្លឺថ្លា កាយពលមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុងឧត្តមថ្លៃថ្លាជាប្រវត្តិសាស្រ្តក្នុងការដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិឱ្យសម្រេចបាន នូវសមិទ្ធផលថ្មីៗជាច្រើនថែមទៀត ក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច សំដៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមចំណែកក្នុងការស្តារ ការអភិវឌ្ឍ និងការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីធ្វើឱ្យមាតុភូមិអង្គរជាទីស្នេហានៃយើង ទាំងអស់គ្នា មានការអភិវឌ្ឍរីកចម្រើនជឿនលឿនឆាប់រហ័សដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋគ្រប់រូប៕


No comments:

Post a Comment