Wednesday, February 01, 2017

Boulam San ៖ អ្នកវិភាគស៊ីជោរ គឹម សុខ ជាអ្នកវិភាគលំអៀងខាងប្រឆាំងផ្កាប់មុខ

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ ម្ចាស់គណនីឈ្មោះ Boulam San បានបង្ហោះផ្សាយនូវខ្លឹមសារមួយចំនួនជាការឆ្លើយតបទៅនឹងលោក គឹម សុខ ដែលបានតាំង ខ្លួនឯងជាអ្នកវិភាគមួយរូបនោះ។

ម្ចាស់គណនី បានបង្ហោះថា «សុំសួរអ្នកវិភាគស៊ីជោរ គឹម សុខ៖ គ្រាន់តែលោកនាយករដ្ឋមន្ត្រីបង្ហើបអំពីសារសំងាត់ លោកឯងថា គេបង្កើតវប្បធម៌មិនស្មោះត្រង់ ចារកម្មនយោបាយ…. ចុះត្រង់សម រង្ស៊ី បញ្ចេញសារសំងាត់ទៅឱ្យវិទ្យុអាស៊ីសេរីផ្សាយកោកៗ ចុះត្រង់សម រង្ស៊ី បំផ្លាញវប្បធម៌សន្ទនា ក្រោយពេលនិយាយទៅកាន់កាសែតបារាំងជាដើមនោះ ម្តេចលោកអ្នកវិភាគស៊ីជោរឯងមិនលើកមកនិយាយផង មិនផ្តល់មេរៀនឱ្យ សម រង្ស៊ី ផង? ចឹងខំមកនិយាយបានការអីហ្អា!»៕


No comments:

Post a Comment