Wednesday, February 01, 2017

សាលាភូមិន្ទរដ្ឋបាល ប្រកាសជ្រើសរើសសាស្រ្តាចារ្យពេញម៉ោងចំនួន ១០នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ សាលាភូមិន្ទរដ្ឋបាល បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើស សាស្រ្តាចារ្យពេញម៉ោងចំនួន ១០នាក់ បម្រើការងារនៅសាលាភូមិន្ទរដ្ឋបាល។
សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ពីលក្ខខណ្ឌនៃការជ្រើសរើសដូចជា៖ ១- សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ ដែលមានឯកទេស រដ្ឋបាលសាធារណៈ គោលនយោបាយសាធារណៈ ការគ្រប់គ្រង សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុសាធារណៈ សេដ្ឋកិច្ចនយោបាយ ទំនាក់ទំនង អន្តរជាតិ ការទូត និងមុខវិជ្ជាប្រហាក់ប្រហែលពាក់ព័ន្ធនឹងមុខវិជ្ជាដែលជាតម្រូវការរបស់សាលាភូមិន្ទរដ្ឋបាល ២-បទពិសោធន៍ក្នុងការងារជំនាញយ៉ាងតិច១០ឆ្នាំ ៣- បទពិសោធន៍ក្នុងការ បង្រៀនយ៉ាងតិច ៥ឆ្នាំនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំឧត្តមសិក្សា ៤- ចំណេះដឹងផ្នែកព័ត៌មានវិទ្យាសម្រាប់ការស្រាវជ្រាវ ៥- ចំណេះដឹងផ្នែកភាសាអង់គ្លេស ឬភាសាបារាំង និង ៦- បេក្ខនារីត្រូវទទួលបានការលើកទឹកចិត្ត។
បេក្ខជនដែលចាប់អារម្មណ៍ ត្រូវដាក់ពាក្យសុំបំពេញការងារ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូប សង្ខេប និងឯកសារពាក់ព័ន្ធនានា។ បេក្ខជនអាចមានឱកាសទទួលបានក្របខណ្ឌជាមន្រ្តីរាជ ការ និងទទួលបានកម្រៃសេវាបង្រៀនសមរម្យស្របតាមទីផ្សារនិងមានលក្ខណៈប្រកួតប្រជែង។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖


No comments:

Post a Comment