Wednesday, February 01, 2017

អ្នកនាំពាក្យគណបក្សប្រជាជន៖ តើអ្នកណាស្លន់ស្លោរ?

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ បានមានប្រសាសន៍ថា «បន្ទាប់ពីបានឮសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ហាមួយចំនួនពាក់ព័ន្ធនឹងខ្លួន សម រង្ស៊ី បានសម្តែងឱ្យឃើញនូវអាកប្បកិរិយាភិតភ័យស្លន់ស្លោរយ៉ាងខ្លាំង។ ក៏ ប៉ុន្តែ ដើម្បីបន្លប់ស្មារតីសមាជិក សមាជិកាអ្នកគាំទ្រខ្លួន សម រង្ស៊ី បែរជានិយាយថា សម្តេច ហ៊ុន សែន ជាអ្នកភ័យស្លន់ស្លោរទៅវិញ»។
ក្នុងបរិបទនេះ លោក សុខ ឥសាន បានបន្ថែមថា សភាពការណ៍ពិត បង្ហាញថា បើថា សម្តេច ហ៊ុន សែន ស្លន់ស្លោរ តែស្លន់ស្លោរ ពេលកំពុងកាន់អំណាចក្នុងដៃ ហើយកំពុងដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចំរើន។ ផ្ទុយទៅវិញ សម រង្ស៊ី ស្លន់ស្លោរ ក្នុងពេលដែលខ្លួនបានបាត់បង់អ្វីៗទាំងអស់ពីដៃ។ តើ ភាពភ័យស្លន់ស្លោរទាំងពីរនេះ ខាងណានឹងជួបហានិភ័យ ហើយខាងណា មិនមានជួបហានិភ័យ និងទទួលបានជ័យជំនះ?
សូមសាធារណៈជន ប្រជាពលរដ្ឋទូទៅ មេត្តាពិចារណា តាមការជាក់ស្តែងតាមការគួរចុះ៕

No comments:

Post a Comment