Tuesday, December 26, 2017

លោក Trump គំរាមកាត់ជំនួយចំពោះបណ្តាប្រទេសទាំងឡាយណាដែលផ្គើនដាក់គាត់នៅឯអង្គការសហប្រជាជាតិ ហើយនេះគឺជារបៀបដែលពួកគេឆ្លើយតប

ប្រ​ទេស​សមា​ជិក​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ជាង​១២០ នាក់​បាន​បោះ​ឆ្នោត​ថ្កោល​ទោស​សេចក្តី​សម្រេ​​​​ច​​របស់​ប្រ​ធានា​ធិប​តី​សហ​រដ្ឋ​អា​មេ​រិក Donald Trump ដែល​ទទួល​ស្គាល់​ទី​ក្រុង​ Jerusalem ជា​​រដ្ឋ​ធា​នី​របស់​ប្រ​ទេស​អ៊ី​ស្រាអែល ដែល​ជា​ចំនួន​មួយគួរ​ឱ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​វា​អាច​ខ្ពស់​ជាង​នេះ ប្រ​​សិន​បើ​មិន​មែនជា​ការ​គំរាម​ពី​ប្រ​ធា​នា​ធិប​តី។ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ លោក Trump បាន​ព្រ​មាន​ប្រ​​ទេស​ជា​សមា​ជិក​មិន​ឱ្យ​គាំទ្រ​សេចក្តី​សម្រេច​នេះ ដោយ​គំរាម​ថានឹង​កាត់​ជំនួយ​របស់​អា​មេ​រិក​ពី​​ប្រ​​ទេស​ទាំង​ឡាយ​ណា​ដែល​ផ្គើន​ដាក់​គាត់។

គាត់​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​នៅ​ឯ​កិច្ច​ប្រ​ជុំ​គណៈ​រដ្ឋ​មន្រ្តី​ថា «ទុក​ឱ្យ​ពួក​គេ​បោះ​ឆ្នោត​ប្រ​ឆាំង​នឹង​យើង​ចុះ។ យើង​នឹង​សន្សំ​លុយ​បាន​ច្រើន។ យើង​មិន​ខ្វល់​ទេ។ ប៉ុន្តែ​នេះ​មិន​ដូច​កាល​ដែល​ធ្លាប់​មាន​ពី​មុន​មក​ទេ ដែល​ពួក​គេ​អាច​បោះ​ឆ្នោត​ប្រ​ឆាំង​នឹង​អ្នក​ ហើយ​បន្ទាប់​មក​ អ្នក​នឹង​ចំណាយលុយ​ឱ្យ​ពួក​គេ​រាប់​រយ​លាន​ដុល្លារ»។ ឯក​អគ្គ​រដ្ឋ​ទូតសហ​រដ្ឋ​អា​មេ​រិក​​ប្រ​ចាំ​អង្គ​ការ​សហ​ប្រ​ជាជាតិ​ លោកស្រី Nikki Haley បាន​ព្រ​មាន​ថា លោក​ស្រី​នឹង​កត់​ឈ្មោះ​បណ្តា​ប្រ​ទេស​ទាំង​ឡាយ​ណា​ដែល​គាំទ្រ​សេចក្តី​សម្រេច​។ លោក​ស្រី​បាន​សរសេរលិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​សមា​ជិក​សហ​សេវិក​របស់​លោក​ស្រី​ថា «​នៅ​ពេល​ដែល​អ្នក​ពិ​ចារ​ណា​សន្លឹក​ឆ្នោត​របស់​អ្នក ខ្ញុំ​ចង់​ឱ្យ​អ្នក​​ដឹង​ថា ប្រ​ធានា​ធិប​តី និង​សហ​រដ្ឋ​អា​មេ​រិក ​ចាត់​ទុក​ការ​បោះ​ឆ្នោត​នេះ​ជា​រឿង​ផ្ទាល់​ខ្លួន។ ប្រ​ធានា​ធិប​តី​នឹង​សម្លឹង​មើល​ការ​បោះ​ឆ្នោត​នេះ​ដោយយក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​ ហើយ​បាន​ស្នើ​ឱ្យ​ខ្ញុំ​​រាយ​ការ​ណ៍​ត្រឡប់​ទៅ​វិញ​ចំពោះ​ប្រ​ទេស​ទាំង​នោះ​ដែល​បោះ​ឆ្នោត​ប្រ​ឆាំង​នឹង​យើង»។

នៅ​ចុង​បញ្ចប់​ លោក​ស្រី Haley បាន​កត់ត្រា​ឈ្មោះ​ប្រទេស​ចំនួន​១២៨ ដែល​បោះ​ឆ្នោត​ប្រ​ឆាំង​នឹង​សេចក្តី​សម្រេច​របស់​លោក ​Trump​ ​ទុក​ជា​មោឃៈ។ ប្រ​ទេស​ចំនួន​៩ រាប់​បញ្ចូល​ទាំង​សហ​រដ្ឋអា​មេ​រិក និង​អ៊ី​ស្រាអែល​បានបោះ​ឆ្នោត​បដិសេធ ខណៈ​ដែល​៣៥ ប្រ​ទេស​ទៀត​បោះ​ឆ្នោត​អនុ​ប្ប​វាទ។ ជំហរ​ជា​ផ្លូវ​ការ​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​គឺ​ថា ទី​ក្រុង​ Jerusalem ជា​បញ្ហា​ឋានៈ​ចុង​ក្រោយដែល​ត្រូវ​បាន​សម្រេច​នៅ​ចុង​បញ្ចប់​នៃ​ការ​ចរ​ចា​សន្តិ​ភាព​រវាង​អ៊ី​ស្រា​អែល និង​ប៉ាឡេ​ស្ទីន​។ ពុំ​មាន​ប្រ​ទេស​សមា​ជិក​ណាមួយ​ដាក់ស្ថាន​​ទូត​របស់​ខ្លួននៅ​ក្នុង​ទី​ក្រុង Jerusalem គឺ​​ជា​អ្វី​មួយ​ដែល​លោក Trump បាន​និយាយ​ថា សហ​រដ្ឋ​អា​មេ​រិក​មាន​ផែន​ការ​នឹង​ធ្វើវា​​នា​ពេល​អនា​គត។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​ដែលជា​អ្នក​ទទួល​ជំនួយ​អា​មេ​រិក​ធំជាង​គេ​បំផុតហាក់​ដូច​ជា​នៅ​តែបន្ត​កើត​មាន​ឡើង។ ប្រ​ទេស​ដែលជាអ្នក​​ទទួល​ជំនួយចម្បងៗ ដូច​ជា​ប្រ​ទេស Afghanistan Egypt Jordan Pakistan Nigeria Ethopia និង​ប្រ​ទេស Tanzania​ ដែល​ប្រ​ទេស​ទាំង​អស់​នេះ​បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​នេះ៕

(​ប្រភព: The Independent ចុះថ្ងៃទី២៤ ខែ​​​​​​ធ្នូ​​​ ឆ្នាំ២០១៧)




No comments:

Post a Comment