Tuesday, December 26, 2017

លោក សុខ ឥសាន លើកឡើងជាសំណួរថាតើអ្នកណាលាបពណ៌លោក កឹម សុខា?

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា លោក កឹម សុខា បានទម្លាយពីគម្រោងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ដោយខ្លួនឯងផ្ទាល់ ពុំមាននរណាចោទប្រកាន់គាត់នោះឡើយ។

លោក សុខ ឥសាន បានបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ នៅចំពោះមនុ​ស្សច្រើនរយនាក់លោក កឹម សុខា បាននិយាយប្រកបដោយទឹកមុខហ៊ឺហារ និងអាកប្បកិរិយា ក្រអឺតក្រទម ថាលោកបានអនុវត្តន៍តាមផែនការណែនាំដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគម្រូតាមប្រទេសយូហ្គោស្លាវី និង ស៊ែរប៊ី ដែលជាការដើររំលងលទ្ធិប្រជាអិបតេយ្យ ដែលជាទង្វើប្រឈមមុខចំពោះមាត្រា៤៤៣ នៃក្រមព្រហ្មទ័ណ្ឌ ព្រះរាជាណាចក្រកម្ពុជា ជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេសប្រព្រឹត្តអំពើប្រទូសរ៉ាយនាំឱ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ ដែលជាទោសក្បត់ជាតិ។

លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា គ្មានអ្នកណានិយាយលាបពណ៌លោក កឹម សុខាទេ  គឺលោក កឹម សុខានិយាយពីទង្វើប្រព្រឹត្តជាក់ស្តែងរបស់ខ្លួនផ្ទាល់ដែលបានអនុវត្តន៍តាមការបង្គាប់បញ្ជារបស់បរទេសចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត​ដោយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ បើនិយាយពីការលាបពណ៌មានតែលោក កឹម សុខា លាបពណ៌ខ្លួនឯង  ហើយបើលាបពណ៌ខ្លួនឯងមិនមានន័យថាលាបពណ៌ទេ គឺនិយាយពីការពិត។ ចំណុចនិយាយការពិត នេះហើយ ដែលលោកកឹម សុខា ត្រូវជាប់ពិរុទ្ធភាព បង្កដោយអំពើប្រព្រឹត្តដោយខ្លួនឯងផ្ទាល់ ដែលមិនអាប្រកែកបានឡើយ។

លោក សុខ ឥសាន បានធ្វើការសន្និដ្ឋានថា បញ្ហាកើតចេញពី ខ្លួនលោក កឹម សុខាផ្ទាល់ខ្លួនឯង មិនអាចបន្ទោសលើអ្នកដទៃ បានទេ ហើយមិនអាចនិយាយថាគេលាបពណ៌គាត់នោះ មិនអាចជាដាច់ខាត ដែលផ្ទុយមកវិញនេះមិនមែនជាការលាបពណ៌មួលបង្កាច់ឡើយ គឺជាការពិតទាំងស្រុង៕


No comments:

Post a Comment