Tuesday, December 26, 2017

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងដែលត្រូវរៀបចំបុណ្យ​ឆ្លងឆ្នាំសកល​ ២០១៧-២០១៨​ និងអបអរសាទរ​ខួបលើកទី៣៩​ នៃទិវាជ័យ​ជម្នះ៧មករា​

បាត់ដំបង៖ ល្ងាចថ្ងៃច័ន្ទ ០៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមានលោក សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោក លាង វាសនា អភិបាលរងក្រុងបាត់ដំបង ចុះពិនិត្យទីតាំងដែលត្រូវរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០១៧-២០១៨ និងអបអរសាទរខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨ ) ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅសួនច្បារសម្តេចក្រឡហោម ស ខេង ត្រើយខាងកើតស្ទឹង។

ព្រឹត្តការណ៍នេះក៏មានការដាក់តាំងបង្ហាញនូវផលិតផលចម្រុះ ពីបណ្តាក្រុមហ៊ុន រោងចក្រសហគ្រាស សិប្បកម្មតូច ធំ ផលិតផលកសិកម្ម ក្រុង ស្រុក នៅក្នុងខេត្តបាត់ដំបង ដើម្បីទាក់ទាញឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ផលិតផលក្នុងខេត្តឲ្យបានទូលំទូលាយ សំដៅការកាត់បន្ថយការនាំចូលទំនិញពីបរទេស៕



No comments:

Post a Comment