Tuesday, December 26, 2017

អ្នកនាំពាក្យបក្សកាន់អំណាច ថ្លែងថា អ្នកវិភាគខ្លះខ្វះការយល់ដឹង

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានបញ្ជាក់ថា អ្នកវិភាគខ្លះ ខ្វះការយល់ដឹងទើបបានជានិយាយមួយម៉ាត់ណា ក៏ដាក់កំហុសលើរាជរដ្ឋាភិបាល ធ្វើស្អីក៏មិនចេះត្រូវចិត្តខ្លួនឯងដែរ។ បើខ្លួនឯងពូកែសព្វគ្រប់នោះ ហេតុអ្វីមិនបង្កើតគណបក្សនយោបាយ ប្រកួតប្រជែងក្នុងការបោះឆ្នោតទៅ បើគ្រាន់បើនោះ ?

លោក សុខ ឥសាន បានលើកឡើងជាសំណួរមួយចំនួនសម្រាប់ប្រជាពលរដ្ឋពិចារណាថា៖

– តើខ្វះការយល់ដឹងឬបានជានិយាយថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់ពី ៣ នា​ក់ដែ​លបានលាលែងនោះ មិនឯករាជ្យ ?  – តើ៣ នាក់នោះជាមនុស្សឯករាជ្យរបស់អស់​លោកឬ?  – តើមកពីខ្វះការយល់ដឹងឬបានជាថាប្រទេសកម្ពុជាអត់ប្រជាធិបតេយ្យ ក្រោយចាប់ខ្លួនអតី​តមេបក្សប្រឆាំងដែលជាប់ចោទពីបទក្បត់ជាតិ ?  – តើប្រជាធិបតេយ្យសម្រាប់ប្រជាជនទូទៅឬក៏សម្រាប់តែមនុស្សម្នាក់ ?  – តើកូនស្រីលោក កឹម សុខា មានការយល់ដឹង ឬក៏ខ្វះការយល់ដឹង បានជាចង់ដោះបន្ទុកឪពុ​ករបស់ខ្លួន ហើយគិតតែរត់ទៅពឹងពាក់នៅតែកន្លែងដែលមិនមានសមត្ថកិច្ចដោះស្រាយប​ញ្ហា ?  – តើអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឯណាមានភារកិច្ចដោះស្រាយដោះលែងជនក្បត់ជាតិនោះ ? – តើមានការយល់ដឹងទេទើបមិនដឹងថាលោក កឹម សុខា និយាយថាខ្លួនធ្វើការបម្រើមេក្លោងប​រទេសនោះ?  ឬមួយ ដោយសារយល់ដឹងពេកបានជាឃុបឃិតគ្នា ទាំងឪទាំងកូន បម្រើបរ​ទេ​សដូចគ្នា ?

លោក សុខ ឥសាន បានសន្និដ្ឋានថា មកពីខ្វះការយល់ដឹងនេះហើយ បានជាអតីតមន្ត្រីអតីតបក្សប្រឆាំងបែរជានិយាយថាគុកឃុំខ្លួន កឹម សុខា មិនល្អ ? គេមិនដែលយកជនជាប់ចោទទៅដាក់នៅសណ្ឋាគារទេ គឺគេដាក់នៅពន្ធនាគារ។  លោកបានសើចសំអកថាជាការពិតកម្ពុជានៅក្រហើយ ដូច្នេះទើបពន្ធ​នា​គារនៅខ្វះខ្នោះច្រវ៉ាក់ជើងដូចប្រទេសជឿនលឿនខ្លះ៕




No comments:

Post a Comment