Tuesday, December 26, 2017

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អះអាង​ថា អំពើ​ពុករលួយ​នៅ​សហរដ្ឋ​អាមេរិក​ ធ្ងន់ធ្ងរ​ជាង​​នៅ​កម្ពុជា​ទៅទៀត

លោក​ទេសរដ្ឋ​មន្រ្តី ឱម យ៊ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អះអាង​ថា អំពើ​ពុករលួយ​នៅ​សហរដ្ឋ​អាមេរិក​ធ្ងន់ធ្ងរ​ជាង​​នៅ​កម្ពុជា​ទៅទៀត។ លោក​លើកឡើង​ដូច្នេះ ក្នុង​សិក្ខាសាលា​ក្រោម​ប្រធាន​បទ “អ្នក​សារព័ត៌មាន និងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ” នា​ព្រឹកថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដោយមាន​ការ​ចូលរួម​ពី​អ្នក​កាសែត​មកពី​អង្គភាព​ផ្សេងៗ មាន​អង្គភាព​កាសែត វិបសាយ វិទ្យុ ទូរទស្សន៍ និង​ក្លឹប សមាគម​អ្នក​កាសែត​ផងដែរ។

លោក​ទេសរដ្ឋ​មន្រ្តី ឱម យ៊ិនទៀង ថ្លែងយ៉ាង​ដូច្នេះ​ថា៖ «​បើ​យក​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា ទៅ​អនុវត្ត​នៅ​អាមេរិក នោះ​តំណាងរាស្ត្រ​នឹង​ជាប់​ទាំងអស់។ ប្រទេស​ណា​ក៏មាន​អំពើ​ពុក​រលួយ​ដែរ ប៉ុន្តែ​សូមឲ្យ​មាន​ឆន្ទៈ​នយោបាយ»។ យ៉ាងណាមិញ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៊ិនទៀង ក៏បាន​លើកឡើង​អំពី​ការ​ដាក់​ពិន្ទុ​របស់​អង្គការ​តម្លាភាព​កម្ពុជា ទាក់ទង​នឹង​ចំណាត់ថ្នាក់​ពុក​រលួយ ថា​គឺជា​វិធីធ្វើ​ឲ្យ​ប្រឈម​មុខ ហើយ​ការ​ដាក់​ពិន្ទុ​នេះ មិនមែន​ជា​យន្តការ​អន្តរជាតិ​ទេ។ លោកបាន​បញ្ជាក់ថា គ្មាន​និយមន័យ​ជាក់លាក់​អំពី​អំពើ​ពុករលួយ​ឡើយ៕


No comments:

Post a Comment