Tuesday, December 26, 2017

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនជូនម្តាយបង្កើតលោក អ៊ិត សេដ្ឋា ដែលបានទទួលមរណភាព

នៅទីស្នាក់ការកណ្តាល នាថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនលោកយាយ​ យឹម​ សំអឿន​ អាយុ​ ៧៥ឆ្នាំ​ (ជាម្តាយបង្កើតរបស់​ លោក​ អ៊ិត សេដ្ឋា​)​ ដែលមានបន្ទុកត្រូវចិញ្ចឹមចៅកំព្រាទាំង​ ៣នាក់​ ក្នុងវ័យសិក្សា​ រស់នៅភូមិបឹងសាឡាង​ សង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ​ និងក្តីអាណិតអាសូរចំពោះលោកយាយ​ និងចៅៗ​ ដែលរស់នៅក្នុងស្ថានភាពលំបាកបន្ទាប់ពីបាត់បង់លោក​ អ៊ិត​ សេដ្ឋា​ ដែលជាបង្គោលក្នុងគ្រួសារ។​ ជាមួយគ្នានេះ​ លោកស្រី បានជូនពរលោកយាយ​ មានសុខភាពល្អ​ អាយុយ៉ឺនយូរ​ ដើម្បីនៅជាម្លប់និងភាពកក់ក្តៅដល់ចៅៗ​ និងសូមផ្តាំផ្ញើដល់ចៅៗទាំង​ ៣នាក់​ ឱ្យខិតខំសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាង​ ហើយត្រូវកតញុតាចំពោះលោកយាយ​។

​លោកយាយ​ យឹម​ សំអឿន​ និងចៅៗ​ បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន​ ដែលតែងតែយកចិត្តទុកដាក់​ជាបន្តបន្ទាប់ គិតគូរពីសុខទុក្ខ ផ្តល់ក្តីមេត្តា​ ករុណា​ អាណិត​ ស្រឡាញ់​ ជាពិសេស​ ផ្តល់ក្តីសង្ឃឹម​ចំពោះប្រជាជនជួបការលំបាកដោយគ្មានការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ វណ្ណៈ​ ពណ៌សម្បុរ​ សាសនា​ ឬនិន្នាការនយោបាយ​អ្វីឡើយ៕




No comments:

Post a Comment