Tuesday, December 26, 2017

ខេត្តកំពង់ឆ្នាំងរៀបចំវេទិកាវិស័យឯកជនដើម្បីអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី២

នៅរសៀលថ្ងៃច័ន្ទ ៨កើត​ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០​១៧ នៅ​សាលា​ខេត្តកំពង់ឆ្នាំងបានប្រារព្ធធ្វើវេទិកា ជួបជាមួយវិស័យឯកជន នៅខេត្តកំពង់ឆ្នាំង ដើម្បី​អនុវត្តន៍​ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី២ ក្រោមអធិបតីភាព​លោក នួន សុមេធ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ​ថោង ខុនរដ្ឋមន្ត្រី ក្រសួងទេសចរណ៍លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង​មាន​ការ​ចូល​រួម​ពី លោក លោកស្រី ជាប្រធានមន្ទីរ លោកអភិបាលស្រុក និងលោកលោកស្រី វិស័យឯកជន នៅក្នុងខេត្តកំពង់ឆ្នាំងចំនួន១៦៦នាក់។

រាជរដ្ឋាភិបាល​ក៏បាន អំពាវនាវសូមឱ្យមាតាបិតា ឬអាណាព្យាបាល​​បញ្ជូនកូន​​ទៅទទួលយកសេវាព្យាបាលអ្នកញៀន​​គ្រឿងញៀន​នៅមណ្ឌលបណ្តោះអាសន្នរដ្ឋ និងឯកជន​​ និងនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ៕



No comments:

Post a Comment