Tuesday, December 26, 2017

ចុះចាញ់សិន បានអាចពិភាក្សាគ្នាពេលក្រោយបាន

សម្រាប់រដ្ឋាភិបាលទីក្រុង Washington កូរ៉េខាងត្បូង និងជប៉ុន ដំណោះស្រាយដ៏ពេញចិត្តបំផុតចំពោះបញ្ហាកូរ៉េខាងជើង គឺការចុះចាញ់របស់លោក Kim។​ បញ្ហានេះអាចនឹងកើតមានឡើង យើង​អាចស្រមៃបាន។ ក៏ប៉ុន្តែ វាមិនមែនជារឿងវ័យឆ្លាត ក្នុងការរំពឹងលើលទ្ធផលបែបនេះទេ។ ក៏​ប៉ុ​ន្តែ បញ្ហានេះហាក់ដូចជា យុទ្ធសាស្រ្តរបស់រដ្ឋបាល លោក Trump ចំពោះកូរ៉េខាងជើង។

លោក Kim និយាយថា អាវុធនុយក្លេអ៊ែរ គឺមានសារៈសំខាន់ក្នុងការការពារប្រទេសរបស់គាត់។ លោក Trump បានទទូចថា គាត់នឹងចាប់ផ្តើមសង្រ្គាមមុនពេលកូរ៉េខាងជើងអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែរ ដែលអាចបាញ់ទៅដល់អាមេរិក។ បញ្ហានេះ មិនដូចជានៅអ៊ីរ៉ាក់ ដែលអាមេរិកអា​ច​យ​​កជ័យជំនះងាយៗនោះទេ បញ្ហាកូរ៉េខាងជើង ការតដៃគឺមានកម្រិតខ្ពស់ ហើយសក្កានុពលនៃមហន្តរាយអាចនឹងបណ្តាលឱ្យមនុស្សរាប់លាននាក់ស្លាប់ ហើយវាអាចកាន់តែអាក្រក់ទៅទៀត បើ​សិនជា កូរ៉េខាងជើងបាញ់អាវុធនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង និងជប៉ុន។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានប្រកាសថា កូរ៉េខាងជើងត្រូវតែ “ងាកមករកការចរចាឡើងវិញ” ដោយបញ្ចប់ការសាកល្បងមីស៊ីល និងនុយក្លេអែរ និងត្រូវព្រមទទួលយកការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនេះ។ ក៏ប៉ុន្តែ ការរំពឹងទុកថា នឹងមានការចរចាពិតប្រាកដរវាងអាមេរិក និងកូរ៉េខាងជើងនេះ គឺមិនជាទំនងនោះទេ។ ប្រធានាធិបតីលោក Donald Trump បានបង្ហាញថា គាត់មានការចាប់អារម្មណ៍ក្នុងការចរចា ទាល់តែកូរ៉េខាងជើងបង្ហាញពីការចុះចា​ញ់ពិតប្រាកដ។ គាត់បានលើកឡើងអំពីការចរចាពីមុនៗមកថា “ខាតពេលវេលា” ហើយគាត់បង់បោះ​សំណើដំបូងរបស់គាត់ក្នុងការជជែកជាមួយលោក Kim។ ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំកូរ៉េខាងជើង មិនទំនងជាទទួលបានផលប្រយោជន៍ច្រើននោះទេ បើសិនជាគាត់ចាប់ផ្តើម​ធ្វើ​ការចរចាណាមួយ ដោយទទួលយកជំហររបស់អាមេរិក ក៏ដូចជាការទទូចពីទីក្រុង W​as​hin​g​ton​។ និយាយឱ្យខ្លី វិស័យការទូតហាក់ដូចជាស្លាប់បាត់ទៅហើយ។

នៅក្នុងរយៈពេលខ្លី អាមេរិកអាចផ្តោតលើការបន្ថយល្បឿនចំពោះការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ហើយក្នុងរយៈពេលវែង រដ្ឋាភិបាលទីក្រុង Washington អាចទាក់ទងចិនជុំវិញអ្វីដែលជាបញ្ហានៃការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ អាមេរិក និងសម្ព័ន្ធរបស់ខ្លួនគួរអភិវឌ្ឍន៍កញ្ចប់ផលប្រយោជន៍មួយ ដែលគាត់ទ្រដោយចិន ដើម្បីឱ្យកូរ៉េខាងជើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ។ ជាចុងក្រោយ រដ្ឋាភិបាលទីក្រុង Washington និងប្រទេសជិតខាងរបស់កូរ៉េខាងជើង អាចប្រឈមនៅទឹកបញ្ហាធំមួយនៅថ្ងៃអនាគត នៅពេលដែលថា កូរ៉េខាងជើងអាចគ្រ​ប់គ្រងអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលមួយ។

ក្នុងពេលបច្ចុប្បន្ន រដ្ឋបាលលោក Trump មានក្តីសង្ឃឹមថា រឿងអស្ចារ្យមួយនឹងកើតឡើងដើម្បីលុប​បំបាត់ចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ បើមិនដូច្នោះទេ គាត់អាចនឹងដាក់ឧបទ្វីបនេះ ជាមួយនឹងអាស៊ីភាគឦសាន និងអាមេរិកក្នុងសង្រ្គាមមួយ៕

(ប្រភព : Korea Times ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧)


No comments:

Post a Comment