Tuesday, December 26, 2017

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍បណ្ដាញលូប្រឡាយ

រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍បណ្ដាញលូប្រឡាយ ក្នុងរាជធានីភ្នំពេញក្រោមអធិបតី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក គ.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

សូមជម្រាបផងដែរថា ជាលទ្ធផលអង្គប្រជុំបានសម្រេចរួមមាន៖
១- ចាប់ផ្ដើមបើកយុទ្ធនាការស្ដារលូ៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីដើមខែមករាឆ្នាំ២០១៨ក្នុងប្រវែង៤៦០គីឡូម៉ែត្រ។
២- រៀបចំស្ដារប្រឡាយ ដាក់លូ ដើម្បីរំដោះទឹកភាគខាងត្បូង និងខាងលិចព្រលានយន្តហោះ។
៣-រៀបចំការងារសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ និងបង្កើនកំលាំងការបូមនៅស្ថានីយ៍បឹងទំពុន ដើម្បីរំដោះទឹក និងកាត់បន្ថយការលិចលង់ ទឹកជំនន់ទឹកភ្លៀងជា អតិបរមានៅរដូវវស្សាឆ្នាំក្រោយ៕



No comments:

Post a Comment