Wednesday, July 26, 2017

លោកឧបនាយករដ្ឋមន្ត្រី ស ខេង បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីចំណាត់ថ្នាក់សំណង់និងគោលដៅនៃការរៀបចំប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីចំណាត់ថ្នាក់សំណង់និងគោលដៅនៃការរៀបចំប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមរម្លឹកថា សេចក្តីព្រាងអនុក្រឹត្យស្តីពីចំណាត់ថ្នាក់សំណង់ និងគោលដៅនៃការរៀបចំប្លង់ប្រ​ព័ន្ធបង្ការ និងពន្លត់អគ្គិភ័យនេះ ត្រូវបានក្រុមការងារដែលដឹកនាំដោយលោក ប៉ុល លឹម រដ្ឋលេ​ខាធិការក្រសួងមហាផ្ទៃធ្វើការប្រជុំពិភាក្សាជាបន្តបន្ទាប់រហូតមក៕








No comments:

Post a Comment