Wednesday, July 26, 2017

អភិបាលខេត្តព្រះវិហារ អំពាវនាវដល់អាជ្ញាធរ នៅតាមភូមិ ឃុំ ស្រុក ត្រៀមកម្លាំង​ និងមធ្យោបាយ​ជួយសង្រ្គោះ​ប្រជាពលរដ្ឋ​ ដែលងាយរង​គ្រោះ​ដោយសារ​ជំនន់ទឹកភ្លៀង​

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង ដែលត្រូវលិចលង់ដោយជំនន់ទឹកភ្លៀងដែលកំពុងហក់ឡើងយ៉ាងលឿន រយះប៉ុន្មានថ្ងៃនេះ ស្ថិតនៅឃុំម្លូព្រៃ ស្រុកឆែប ដោយបានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកឆែប ប្រធានមន្ទីរសាធារណការ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមភូមិឃុំ ស្រុក ត្រៀមកម្លាំង និងមធ្យោបាយជួយសង្រ្គោះប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសនៅតាមបណ្តោយដងស្ទឹងសែន និងត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្ត ឲ្យប្រុងប្រយ័ត្នខ្ពស់នូវគ្រោះទឹកជំនន់ដែលកំពុងហក់ឡើងជាបន្តបន្ទាប់៕








No comments:

Post a Comment