Tuesday, July 25, 2017

រដ្ឋមន្ត្រីក្រសួងសាធារណការ​ អញ្ជើញ​សម្ពោធ​មណ្ឌលត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស​យានយន្ត ​សាខាបឹងស្នោរ​

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាបឹងស្នោរ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គោលបំណង នៃការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាថ្មីនេះ គឺដើម្បីពង្រីក និងបង្ខិតសេវាសាធារណៈ ឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែលរស់នៅខណ្ឌច្បារអំពៅ និងខណ្ឌ ដែលនៅជាប់ អាចយកយានយន្តរបស់ខ្លូន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទីតាំងថ្មីនេះបាន៕





No comments:

Post a Comment