កាលពី ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៧ លោក គាំ សុខុម នាយករង សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរដោយមន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់លោកតាចាន់ ប៊ូ អាយុ ៧២ ឆ្នាំ ជាជនពិការ ទីទ័លក្រ រស់នៅបីនាក់យាយ និងចៅ នៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះដែរលោក គាំ សុខុម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការអាណិតអាសូរពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល លោកស្រីតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ លោក គាំ សុខុម បានសុំឲ្យលោកតា លោកយាយចេះថែរក្សា អនាម័យ សុខភាពឲ្យបានល្អផងដែរ ។
អំណោយដែលផ្ដល់ជូនលោកតារួមមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១០កំប៉ុង តង់មួយ កន្ទេល ១ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួន ៕
អំណោយដែលផ្ដល់ជូនលោកតារួមមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១០កំប៉ុង តង់មួយ កន្ទេល ១ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួន ៕
No comments:
Post a Comment