Tuesday, July 25, 2017

ខេត្តស្វាយរៀង រៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាង អគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួល (ទីតាំងថ្មី)

នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ដែលមានទីតាំងថ្មីស្ថិតនៅក្នុងភូមិ តាជោរ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ជាប់ផ្លូវលេខ១៣ មានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា កសាង អគាររដ្ឋបាល១ខ្នងដែលមានបណ្តោយប្រវែង៣២ម៉ែត្រ ទទឹងប្រវែង៧ម៉ែត្រចំនួន៥បន្ទប់ លើផ្ទៃដី ចំនួន ២៦៧៦ម៉ែត្រក្រឡា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ស្នងការ ស្នងការរងនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យចំណុះ បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ វរសេនាតូចលេខ៦១១ នគរបាលការពារព្រំដែនខេត្តស្វាយរៀង លោកអភិបាលនៃគណៈអភិបាលស្រុករំដួល លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោកអធិការ អធិការរងនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុករំដួល និង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០ក្នុងស្រុករំដួល លោក ក្រុមប្រិក្សាឃុំនិង មេភូមិបានចូលរួមផងដែរ សរុបចំនួន ៤៦ នាក់ស្រី ១នាក់។

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងគំនិតផ្ដួចផ្ដើម របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីការកសាងអាគារអង្គភាពសម្រាប់បម្រើការងារឱ្យបានសមរម្យទៅតាមការរីកចម្រើនរបស់ប្រទេសជាតិ និងដើម្បីងាយស្រួល ក្នុងកិច្ចប្រតិបត្តិការ ជួយអន្តរាគមន៍ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕




No comments:

Post a Comment