Tuesday, July 25, 2017

ចៅស្រីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានមេដាយមាស ពីការប្រកួតព្យាណូនៅប្រទេសសិង្ហបុរី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសរសើរពីស្នាដៃលេងព្យាណូរបស់ចៅស្រីលោក រហូតទទួលបានមេដាយមាសពីសិង្ហបុរីដែលធ្វើឱ្យរូបលោកផ្ទាល់មិននឹកស្មានដល់។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះនៅក្នុងហ្វេសប៊ុកថា «ប៉ុន្មានថ្ងៃមុន ខ្ញុំបាននិយាយពីការដែលចៅខ្ញុំទៅប្រឡងព្យាណូ នៅសិង្ហបុរី។ ខ្ញុំមិនរំពឹងថា ចៅស្រីខ្ញុំអាចទទួលបានចំណាត់ថ្នាក់ល្អនោះទេ ព្រោះចៅទើបមានវ័យ១០ឆ្នាំនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា មិនដូចការគិតរបស់លោកនោះទេ វរលក្ខណ៍ ចៅស្រីរបស់លោក គឺបានទទួលមេដាយមាសពីការប្រឡងនេះ  ដែលមានបេក្ខជនមកពី៦ប្រទេសគឺកម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងចិន។ វរលក្ខណ៍ ទទួលមេដាយមាសមួយ ក្នុងចំណោមមេដាយមាសដែលកម្ពុជាយើងបានទទួល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជួយបង្រៀនចៅស្រីរបស់លោក ឱ្យឈានឡើងដល់ដំណាក់កាលនេះ៕









No comments:

Post a Comment