Tuesday, July 25, 2017

កាកបាទក្រហមស្រុកស្វាយអន្ទរ ទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ពីព្រះអនុគណស្រុកស្វាយអន្ទរ ដើម្បីចែកជូនជនក្រីក្រ និងងាយរងគ្រោះ

ព្រៃវែង៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយអន្ទរ ដឹកនាំដោយលោក ឌុច គន្ធា ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ពីព្រះសង្ឃ ដឹកនាំដោយព្រះគ្រូ ផៃ សុភស្ត័ ព្រះអនុគណស្រុកស្វាយអន្ទរ ជូនដល់អនុសាខាស្រុក ទុកសម្រាប់បម្រើការងារមនុស្សធម៌។ ទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ទាំងនោះរួមមាន៖ អង្ករ១០០គីឡូក្រាម មី៧កេស ត្រីខ៤យួរ ទឹកត្រី៨យួរ ទឹកស៊ីអ៊ីវ៦យួរ ទឹកផ្លែឈើ២កេស ទឹកសុទ្ធ២កេស ទឹកដោះគោ១៤កំប៉ុង ប៊ីចេង២គីឡូក្រាម អំបិល១០គីឡូក្រាម ស្ករស៧គីឡូក្រាម និងកញ្ចប់ឃីតចំនួន៧កញ្ចប់។
លោកប្រធានអនុសាខា ក៏បានថ្លែងនូវអំណរព្រះគុណ ជូនចំពោះព្រះតេជគុណគ្រប់អង្គ ចំពោះកាយវិការប្រកបដោយទឹកចិត្តមនុស្សធម៌ នាពេលពេលនេះ។ សម្ភារៈដែលទទួលបាន អនុសាខា នឹងរៀបចំទុកដាក់អោយបានត្រឹមត្រូវ សម្រាប់បម្រើការងារ មនុស្សធម៌ ជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងមូលដ្ឋាន៕





No comments:

Post a Comment