Tuesday, July 25, 2017

នាយកអង្គការអន្តរជាតិ ILO ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

នៅទីស្តីការក្រសួងការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ បានទទួលជួបសំណេះសំណាលជាមួយលោក Maurizio Bussi នាយកអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ ដើម្បីពិភាក្សាការងារទាក់ទង និងវឌ្ឍនភាពនៃការអនុវត្ត គោលនយោយបាយជាតិស្តីពីមុខរបរ និងការងារ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ កិច្ចគាំពារសង្គម ជាដើម។
នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងការងារ ក៏បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា។ ជាមួយគ្នានេះ លោក Bussi បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយទទួលបានសមិទ្ធិផលជាច្រើនគួរជាមោទនៈ។
លោកនាយកអង្គការអន្តរជាតិខាងការងារ (ILO) ក៏បានបញ្ជាក់ដែរថា អង្គការ ILO នឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជាបន្ថែមទៀត ៕









No comments:

Post a Comment