Monday, June 12, 2017

កិច្ចប្រជុំឧត្តមមន្ត្រី និងរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១ដែលធ្វើឡើងនៅថ្ងៃនេះ លើទឹកដីបេតិកភណ្ឌពិភពលោក សៀមរាប-អង្គរ នឹងផ្តោតសំខាន់ទៅលើទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ

នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាសៀមរៀបរីសត លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូរដ្ឋមន្ត្រីទេសចរណ៍ វប្បធម៌ និងប្រតិភូជាន់ខ្ពស់ដែលបានធ្វើដំណើរមកដល់ទឹកដីសៀមរាប-អង្គរ ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី និងរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ
នៅខេត្តសៀមរាបដែលប្រព្រឹត្តិទៅពីថ្ងៃទី១១ ១៦ មិថុនា ឆ្នាំ២០១៧។

លោករដ្ឋមន្ត្រី និងគណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍សម្បាយរីករាយដែលបានមកជួបជុំគ្នានៅលើទឹកដីបេតិកភណ្ឌពិភពលោកក្នុងបរិយាកាសស្និតស្នាល មិត្តភាព និងភាពជាដៃគូសហប្រតិបត្តិការល្អ។

រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីមួយចំនួនដូចជា រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេស ស្រីលង្កការ ប៊ូតង់ បានថ្លែងប្រាប់លោករដ្ឋមន្ត្រី ថោង ខុន ថាពិតជាមានអារម្មណ៍រំភើបនៅពេលដែលបានមកដល់ទីក្រុងបេតិកភណ្ឌសៀមរាប-អង្គរដោយផ្ទាល់ជាលើកទី១៕




No comments:

Post a Comment