Monday, June 12, 2017

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយកញ្ចប់​អាហារស្រាយ​បួសខែរ៉ូម៉ាទន​ ជូនប្រជាពលរដ្ឋ​ ជាសាសនិក​ឥស្លាមចំនួន​ ១.៥០០គ្រួសារ​

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ូម៉ាទន ជូនប្រជាពលរដ្ឋ ជាសាសនិកឥស្លាមចំនួន ១.៥០០គ្រួសារតាមរយៈ មជ្ឈមណ្ឌលអប់រំនិសិ្សតមុស្លីមនៅកម្ពុជានៅវិទ្យាស្ថានអាន់នូរី ស្ថិតនៅភូមិច្រករមៀត ឃុំអូរប្ញស្សី ស្រុកត្រឡាច ខេត្តកំពង់ឆ្នាំង ។
អភិបាលខេត្តកំពង់ឆ្នាំង បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងការផ្តល់សេវា និងដោះស្រាយ សំណូមពរដែលជាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ព្រមទាំងជំរុញអោយអាជ្ញាគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អប្រសើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាកិច្ចបញ្ចប់ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋអោយខិតខំថែរក្សាសុខភាព កុំធ្វើចំណាកស្រុក ខុសច្បាប់ ត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី និងសូមអប់រំកូនចៅអោយខិតខំរៀនសូត្រ និងជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម៕




No comments:

Post a Comment