Monday, June 12, 2017

ប្រទេសទាំង១០ ដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ នៅរយៈពេល៥ខែដើមឆ្នាំ២០១៧ ក្នុងនោះចិននៅតែបន្តកាន់កាប់តំណែងលេខ១

នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧ ពោលចាប់ពីខែមករា ដល់ខែឧសភា កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារបរទេស បានជិត២៦ម៉ឺនតោន កើនឡើង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើតាមតួលេខផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។
ខាងក្រោមនេះជាប្រទេសទាំង១០ ដែលនាំចូលអង្ករច្រើនជាងគេពីកម្ពុជា ក្នុងរយៈពេល៥ខែដើមឆ្នាំ៖
១- ចិន ចំនួន៨៨,៧៦៩តោន
២- បារាំង ចំនួន៣៣,៤៥៩តោន
៣- ប៉ូឡូញ ចំនួន២៣,០៣៦តោន
៤- អង់គ្លេស ចំនួន២០,៦២២តោន
៥- ហូឡង់ ចំនួន១២,៩២៣តោន
៦- ប៊ែលហ្ស៉ិក ចំនួន៩,៤២៣តោន
៧- ឆែក ចំនួន៨,៨៤៦តោន
៨- ហ្គាបុន (Gabon) ចំនួន៧,៦២៣តោន។
៩- ម៉ាឡេស៉ី ចំនួន៦,៨៦៥តោន
១០- អ៉ីតាល៉ី ចំនួន៦,១៨៣តោន។
សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជិត៦០នៅលើពិភពលោក ខណៈក្រុមហ៊ុននាំចេញអង្ករ មានចំនួនជាង៧០ក្រុមហ៊ុន។ ដោយឡែកកាលពីឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករចំនួនជាង៥៤ម៉ឺនតោនទៅបរទេស៕





No comments:

Post a Comment