Monday, June 12, 2017

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំ «ការការពារសន្តិសុខ និងរក្សាសុវត្ថិភាព» នៅប្រទេសវៀតណាម

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ «ការការពារសន្តិសុខ និងរក្សាសុវត្ថិភាព» នៅប្រទេសវៀតណាម។
កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ «ការការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងពិធីរំលឹកខួប៤០ឆ្នាំ ទិវានៃការចងចាំនៃដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត»។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈប្រតិភូ កងយោធពលេខមរភូមិន្ទកម្ពុជា និងលោក ជិន ឌឿន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម
ដែលមានការអញ្ជើញចូលរួមពីសំណាក់ នាយទាហាន នៃកងយោធពលេខមរភូមិន្ទ និងនាយទាហាន នៃកងទ័ពប្រជាជនវៀតណាមជាច្រើនរូបផងដែរ៕




No comments:

Post a Comment